ព័ត៌មាន

Apple នឹងសម្រុកលក់ឱ្យកក្រើកឆ្នាំ 2015 ទាំង iPhone និង iPad

 

image

ក្រុមហ៊ុន Apple បានបង្ហាញម៉ូដែលគូៗ ដូចជា iPhone 5S និង iPhone 5Cក្នុងឆ្នាំ  2013 រួមជាមួយម៉ូដែល​ iPhone 6 និងម៉ូដែល​  6 Plus ក្នុងឆ្នាំ  2014។ ប៉ុន្តែសម្រាប់ឆ្នាំ 2015 នឹងមានបីម៉ូដែល។

ក្រុមវិភាគ Timothy Arcuri បានឱ្យដឹងថា  ក្រុមហ៊ុន Apple  សំងំផលិតម៉ូដែល iPhone ថ្មីបំពាក់អេក្រង់ទំហំ  4 អ៊ីង ហើយក៏ធ្លាបមានបែកធ្លាយរូបភាពមួយចំនួនរួចហើយ។

image 

ប្រភពពត៌មានដកស្រង់លើវ៉ិបសាយ បានបញ្ជាក់ថា​ ចង្វាក់ផលិតផលថ្មីរបស់ក្រុមហ៊ុន Apple អាចប្រើអេក្រង់កោង និងភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាលខ្លាំងជាមុន(អាចជា A9 chip )ដែលផលិតដោយក្រុមហ៊ុន Samsung។

 

image

ប្រភពនេះបានបញ្ជាក់ទៀតថា ទូរស័ព្ទថ្មីនឹងផ្លាស់ប្តូរគុណភាព ប៉ុន្តែតម្លៃគឺរក្សារឱ្យទាបបំផុតតាមដែលអាចធ្វើទៅបានដើម្បីទទួលបានចំនួនអ្នកប្រើប្រាស់កាន់តែច្រើនជាងមុន។ ពីលើទូរស័ព្ទក៏មានពាក្យចចាអារ៉ាមពី iPad ថ្មីប្រើអេក្រង់ទំហំ 12.9-អ៊ីង។

 image

ក្រុមហ៊ុន Apple បានបញ្ជាក់ថា ការដាក់លក់ម៉ូដែលថ្មីទាំង IPhone និង IPad មានបីប្រភេទ តូច មធ្យម និងធំដើម្បីឱ្យការចែកចាយមានលក្ខណះទូលំទូលាយ។

 

វិធីសាស្រ្តក្នុងការលុប APP ចេញពី RECENT APPS LIST នៅលើ ANDROID

ប្រភព៖Apple