ក្រុមហ៊ុន Microsoft បង្ហាញម៉ូដែលថ្មីគ្រឿង Lumia 435 និង Lumia 532 ដែលប្រើប្រព័ន្ធដំណើរការ Windows Phone ជាមួយនឹងការផ្តល់ជូនតម្លៃសមរម្យបំផុត។
ទូរស័ព្ទថ្មីទាំងពីរប្រើប្រព័ន្ធដំណើរការ Windows Phone 8.1 បន្ថែមសមត្ថភាពជាមួយកម្មវិធី Office របស់ក្រុមហ៊ុន Microsoft ក្នុងនោះរួមមាន Word Outlook សម្រាប់ប្រើ email Skype និងប្រើថាសផ្ទុកទិន្ន័យបានរហូតដល់ទៅ 30GB សម្រាប់ប្រើសេវា cloud ។ ម៉ូដែល Lumia 435 បំពាក់អេក្រង់បង្ហាញទំហំ 4 អ៊ីង និងប្រើកាមេរ៉ាទំហំ 2 មេហ្គាភិចសែល។ and លើទូរស័ព្ទនេះអ្នកអាចប្រើស៊ីមកាតបានម្តងពីរ។
ក្រៅពីសមត្ថភាពភ្ជាប់បច្ចេកវិទ្យាទំនើបក្រុមហ៊ុនទាំងពីរនេះក៏បានផ្តល់ជូនតម្លៃសមរម្យដែលប្រហែលជាក្រោម 100ដុល្លារ៕
ក្រុមហ៊ុន SAMSUNG ទិញក្រុមហ៊ុនថ្មីពង្រីកជំនួញ
ប្រភព៖Microsoft