ព័ត៌មាន

ក្រុមហ៊ុនទូរស័ព្ទចិន Xiaomi ប្រកាសបញ្ជេញម៉ូដែលប្រជែង iPhone 6 plus និង Galaxy Note 4

 

image

{ប៉ីជីង}  ក្រុមហ៊ុនទូរស័ព្ទចិន Xiaomi បានប្រាកាសស្មាតហ្វូនអាចប្រជែងជាមួយក្រុមហ៊ុន Apple បានកាលពីម្សិលមិញ។ ម៉ូដែល Mi Note ដែលក្រុមហ៊ុនប្រាកដថាខ្លាំងអាចប្រជែងជាមួយ iPhone 6 Plus បាន។

ម៉ូដែល Mi Note បំពាក់អេក្រង់ទំហំ  5.7-អ៊ីង ប្រភេទអេក្រង់កោងភ្ជាប់ប្រព័ន្ធដំណើរ Snapdragon 801 (processor)  និងប្រើកាមេរ៉ាទំហំ 13-មេហ្គាភិចសែល។ លោកអគ្គនាយក Lei Jun បានបញ្ជាក់ថា​ Mi Note បំពាក់អេក្រង់ធំ និងប្រើមេម៉ូរ៉ីទំហំ 16​ ជីកាប៉ៃ ដែលវាអាចប្រជែងជាមួយផលិតផលជាមួយក្រុមហ៊ុន Apple។

 

 

image

ម៉ូដែល  Mi Note មានប្រវែងខ្លី កម្រាស់ស្តើង  និងភ្លឺរលោងជាងម៉ូដែល iPhone ។ 

យោងតាមប្រភពពត៌មាន Reuters បានបញ្ជាក់ផងដែរថា កាលពីថ្ងៃច័ន្ទក្រុមហ៊ុន Xiaomi  បានចេញទៅចរចាជាមួយអគ្គនាយក្រុមហ៊ុន Lei Facebook លោក  Mark Zuckerberg លើការជំរុញទូរស័ព្ទចិនកំពូល៕

 

កម្មវិធី Ringo ល្អដាច់ក្នុងការហៅចេញឆ្លងប្រទេស

ប្រភព៖ Facebook