ព័ត៌មាន

ម៉ូដែល Mi 4 របស់ក្រុមហ៊ុន Xiaomiរចនាដើម្បីដណ្តើមទីផ្សារ

 ក្រុមហ៊ុនទូរស័ព្ទ Xiaomiតូចមួយប៉ុន្តែមានឈ្មោះល្បីល្បាញជាងគេនៅឥណ្ឌាបានសម្រេចទូរស័ព្ទថ្មីរបស់ខ្លួនដាក់លក់ដើម្បីកាត់បន្ថយនាំចូល។ ម៉ូដែល​Mi Note និង Mi Note Pro បានបង្ហាញខ្លួននៅប៉ីជីង ប៉ុន្តែពេលនេះក្រុមហ៊ុនរៀបគម្រោងដាក់បង្ហាញម៉ូដែលថ្មីមួយទៀតឈ្មោះថា Mi 4 នៅថ្ងៃទី 28 ខែមក្ករានេះ។

ទោះជាយ៉ាងណា ក្រុមហ៊ុនទូរស័ព្ទ Xiaomi បានប្រឹងប្រែង និងដាក់បង្ហាញទូរស័ព្ទថ្មីរបស់ខ្លួនឱ្យបានឆាប់បំផុតដើម្បីឈានជើងយកឈ្មោះបោះសម្លេងប្រជែងជាមួយក្រុមហ៊ុនទូរស័ព្ទធំផ្សេងៗទៀត។

 image

គួរបញ្ជាក់ផងដែរថា ម៉ូដែល  Xiaomi Mi 4 បំពាក់អេក្រង់ទំហំ  5-អ៊ិងinch (1920 x 1080 pixels) ប្រភេទ IPS  និងប្រើកម្រិតម៉ត់នៃរូបភាព 441 ppi ។ ទូរស័ព្ទនេះពិសេសត្រង់ប្រើអេក្រង់បន្ថែមស្រទាប់កញ្ចក់ Corning Gorilla Glass 3 ដើម្បីការពារកាន់តែមាំ។ ម៉ូដែលនេះ ប្រើប្រព័ន្ធដំណើរការ quad-core Snapdragon 801 (processor) ល្បឿន  2.5 GHz រួមជាមួយអង្គចងចាំដល់ទៅ 3GB (RAM)។

សម្រាប់ការចែកចាយឯកសារទូរស័ព្ទនេះ ភ្ជាប់មិនចាញ់ទូរស័ព្ទទំនើបផ្សេងទៀតឡើយ។ 4G LTE    3G    WiFi 802.11 a/b/g/n (2.4/5 GHz)     WiFi Direct     Bluetooth  និង GPS ត្រូវបានភ្ជាំប់។  ម៉ូដែលនេះប្រើថ្ម មានសមត្ថភាព 3080 mAh និងប្រើទំហំទាំងបី  139.2 x 68.5 x 8.9mm ទម្ងន់ 149 ក្រាម៕

ប្រភព៖India site