ក្រុមហ៊ុន Microsoft បានផលិតទូរស័ព្ទជាច្រើន ហើយប្រកាសដាក់បង្ហាញជាបន្តបន្ទាប់។ ម៉ូដែល Lumia 735 នឹងមានវត្តមានក្នុងសប្តាហ៍ជាផ្លូវការក្រោយពីមានពាក្យចច៉ាមអារ៉ាមជាច្រើន។
យោងតាមប្រភពពត៌មានលើ Twitter account បានបង្ហាញថា Lumia ថ្មីត្រូវដាក់បង្ហាញក្នុងសប្តាហ៍នេះ។ Lumia 735 ធ្លាប់ធ្លាយពត៌មានម្តងកាលពីខែកញ្ញា ឆ្នាំ 2014 នៅវេទិការ IFA2014 ដែលពេលនោះទូរស័ព្ទនេះមិនទាន់បានសម្រេចរូបរាងជាផ្លូវការនៅឡើយ។
អាន៖ ក្រុមហ៊ុន HP ផលិតANDROID TABLET បច្ចេកវិទ្យាគ្រប់គ្រាន់
យោងតាមពត៌មានបែកធ្លាយ ម៉ូដែលនេះត្រូវបានគេបញ្ជាក់ថាបំពាក់អេក្រង់ទំហំ 4.7- អ៊ីង ប្រភេទ HD ClearBlack OLED ដែលប្រើកម្រិតបង្ហាញ 1280×720 ភិចសែល។ ពិសេសជាងនេះទៅទៀត CPU ម៉ូដែលនេះភ្ជាប់ CPU ប្រភេទ Snapdragon 400 SoC ល្បឿន 1.2GHz និង Adreno 305 GPU ប្រើអង្គចងចាំទំហំ 1GB (RAM)។ សម្រាប់រក្សាទុកទិន្ន័យម៉ូដែលនេះប្រើថាសទុកទិន្ន័យទំហំ 8GB ជាមួយនឹង microSD សម្រាប់បន្ថែម។
ម៉ូដែលនេះ បំពាក់ និងភ្ជាប់សមត្ថភាពថ្មីកាន់តែគួឱ្យចាប់អារម្មណ៍ ដូចច្នេះការចែកចាយលើ Twitter account កាន់តែទូលំទូលាយ៕
ប្រភព៖ Microsoft