ព័ត៌មាន

គម្រោងផលិតទូរស័ព្ទប្រើអ៊ិនធើណេតតម្លៃសមរម្យដែលមិនទាន់មានអ្នក……….

 

 

image

ក្រុមហ៊ុនផលិតទូរស័ព្ទតូចមួយ Datawind បានបង្ហាញកិត្យានុភាពរបស់ខ្លួនលើទូរស័ព្ទដែលពុំទាន់មានអ្ហកណាបានបង្ហាញក្នុងឆ្នាំថ្មីនេះ។  ទូរស័ព្ទថ្មីរបស់ Datawind នឹងដាក់លក់ជាផ្លូវការជាមួយនឹងលទ្ធភាពប្រើប្រាស់អ៊ិនធើណេតបានមួយឆ្នាំបន្ថែម។

 

ក្រុមហ៊ុន Datawind  បានចំណាយទុនជាសាច់ប្រាក់ 30 រយលានដុល្លារកាណាដា ដើម្បីវិនិយោគលើការផលិតទូរស័ព្ទដែលមានតម្លៃសមរម្យប៉ុន្តែមានសមត្ថភាពប្រើប្រាស់អ៊ិនធើណិតដោយឥតគិតថ្លៃ។

 image

លោក Datawind Founder និងអគ្គនាយកក្រុមហ៊ុន  Suneet Singh Tuli បានប្រាប់អ្នកយកពត៌មាន  PTI ថា” យោងតាមការស្រាវជ្រាវ អ្នកប្រើទូរស័ព្ទប្រមាណ 76 ភាគរយ ចង់ប្រើប្រាស់ទូរស័ព្ទដែលមានតម្លៃសមរម្យស្របតាមសមត្ថភាពរបស់ខ្លួនដែលមិនខ្ពស់ពេក ជាមួយនឹងការបន្ថែមប្រព័ន្ធបច្ចេកវិទ្យា រួមជាមួយនឹងលក្ខណ្ឌប្រើប្រាស់ថ្មីៗ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ទូរស័ព្ទជាច្រើនមិនបាន subscribers លើសេវាកម្មអ៊ិនធើណេត។

ដូច្នេះនេះជាជំហានដំបូង និងប្រសើរបំផុតដែលយើងផលិតទូរស័ព្ទដាក់លក់ជាមួយនឹងលទ្ធភាពផ្តល់ជូនបណ្តាញអ៊ិនធើណេតដំបូងក្នុងរយះពេលមួយឆ្នាំ។ ក្រោយៗមកទៀតចំនួនអ្នកភ្ជាប់ប្រើបណ្តាញអ៊ិនធើណេតកាន់តែកើនឡើងតាមរយះទូរស័ព្ទរបស់យើង ដោយចំណាយប្រាក់សមរម្យប៉ុណ្ណោះ។ លោក Datawind បានចុះកិច្ចសន្យាប្រើប្រព័ន្ធដណើរការអ៊ិនធើណេតលើទូរស័ព្ទរបស់ខ្លួនរួចរាល់។”

កាន់តែពិសេសក្រុមហ៊ុន DataWind កាលពីប្រាំមួយខែមុនបានចាប់ដៃគូធ្វើការយ៉ាងសកម្មជាមួយក្រុមហ៊ុន  UniverCell នៅប៉ែកខាងត្បូង និង  Spice Retail នៅខាងជើង  North ជាមួយនឹងការតភ្ជាប់បណ្តាញនៅផ្នែកខាងលិច៕

 

អត្តបទប្រែសម្រួល៖

អាន៖

ប្រភព៖