ព័ត៌មាន

ម៉ូដែល iPhone Clone សមត្ថភាពសម្បូរបែបមិនចាញ់IPhone Origional

 

image

 

ពិតជាគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងការលេចរូបរាងទូរស័ព្ទថ្មីមួយដែលមានរូបរាងដូច IPhone  បេះបិទ ប៉ុន្តែតាមពិតវាមិនមែនជាទូរស័ព្ទ iPhone នោះទេ។ តើទូរស័ព្ទនោះមានសមត្ថភាពដូច iPhone ដែររឺទេ?

 

Dakele 3 ជាទូរស័ព្ទទំនើបមួយដែលត្រូវបានក្រុមហ៊ុនចិន Clone យករូបរាងដូចម៉ូដែល iPhone។ វាជាទូរស័ព្ទមួយដែលបំពាក់បច្ចេកវិទ្យាទំនើប និងភ្ជាប់សមត្ថភាពពិសេសជាងទូរស័ព្ទមួយចំនួន។ ទូរស័ព្ទនេះបំពាក់អេក្រង់ទំហំ 5 អ៊ីងប្រើអេក្រង់ប្រភេទ full HD កម្រិតភាពច្បាស់នៃរូបភាព 1920 x 1080 ភិចសែល។ លើសពីនេះទៅទៀតម៉ូដែលនេះប្រើប្រព័ន្ធដំណើរការខួរក្បាលប្រភេទ MT6752 (processor) ទំហំ 64-bit ជាមួយភ្ជាប់អង្គចងចាំទំហំ 2GB ( RAM)។ កាន់តែពិសេសជាងនេះទៀត ម៉ូដែល iPhone ក្លែងក្លាយភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 16GB និងប្រើកាមេរ៉ាទំហំ 13 មេហ្គាភិចសែល។ កាមេរ៉ានោះជាប្រភេទ IMX214 របស់ក្រុមហ៊ុន Sony ដែលមានសមត្ថភាពថតយករូបភាពបានកាន់តែច្បាស់។

 

image

កាន់តែពិសេសជាងនេះទៅទៀត ម៉ូដែល iPhone Clone នេះប្រើថ្មមានថាមពល 2500 mAh ជាមួយនឹងការកំនត់តម្លៃលក់ចេញប្រហែល 240 ដុល្លារ។

សម្រាប់អ្នកដែលចង់ប្រើប្រាស់ទូរស័ព្ទ iPhone ប៉ុន្តែគ្មានលទ្ធភាពនោះ ភាគច្រើនគេបានចាប់អារម្មណ៍លើទូរស័ព្ទ Clone មួយនេះ ព្រោះសមត្ថិភាពភ្ជាប់ និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាមិនចាញ់ក្រុមហ៊ុនធំៗទេ៕ 

 

image

 

អត្តបទប្រែសម្រួល៖ក លក្ខិណា 

អាន៖គម្រោងផលិតទូរស័ព្ទប្រើអ៊ិនធើណេតតម្លៃសមរម្យដែលមិនទាន់មានអ្នក……….

ប្រភព៖​Chiness Web