ព័ត៌មាន

បច្ចេកវិទ្យាជួយដល់វិស័យសុខាភិបាល{ស្រាវជ្រាវ}

image 

អ្នកវិទ្យាសាស្រ្តបានរកឃើញថា< ការផ្ញើរសារធម្មតាដោយប្រើទូរស័ព្ទនឹងមានលក្ខណះកាន់តែងាយស្រួល និងមានប្រយោជន៍ខ្លាំងដូចបណ្តាញសង្គមលើទូរស័ព្ទផ្សេងៗទៀត។

អ្នកស្រី Kelly Caine ​អ្នកស្រាវជ្រាវនៅសាលាវិទ្យាសាស្ត្រ South Carolina-based Clemson University បច្ចេកវិទ្យាលើទូរស័ព្ទដៃកាន់តែរីកចំរើន និងពេញនិយមឈានមុខ ហើយពេលថ្មីៗនេះទៀតសោតបច្ចេកវិទ្យាក៏អាចធ្វើឱ្យមនុស្សដឹងពីបញ្ហាសុខភាពតាមរយះប្រើទូរស័ព្ទដៃ។ លោកធ្វើពិសោធន៍ជាមួយអ្នកជំងឺចំនួន 325 នាក់ដោយប្រើកម្មវិធីទូរស័ព្ទដើម្បីពិនិត្យអ្នកជំងឺ។

 

image

លោកស្រីបានបន្តទៀតថា< ការប្រើទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីជំនួយដល់ការពិនិត្យអ្នកជំងឺពិតជាអស្ចារ្យ រួមជាមួយនឹងការចំណេញពេលវេលា។ >

ការផ្ញើរពត៌មានសុខភាពសុខភាពតាមរយះកម្មវិធីលើទូរស័ព្ទដៃមានផលប្រយោជន៍ច្រើនដូចជា៖ ចំណេញពេលវាលា មានសុវត្ថិភាព អាថ៌កំបាំង និងជំនឿទុកចិត្តខ្ពស់។ តាមការស្រាវជ្រាវលើសកម្មភាពជំងឺ  អ្នកជំងឺចំនួន 80 ភាគរយបានរីករាយទាញយកនឹងប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីតាមដានជំងឺ ហើយជាបន្តចំនួនអ្នកប្រើប្រាស់នឹងមានចំនួនកើនឡើង។

image

 

សរុបមក បច្ចុប្បន្នបច្ចេកវិទ្យារីកចំរើន​​ និងជឿនលឿន ដូច្នេះអ្នកប្រើប្រាស់បច្ចេកវិទ្យាក្នុងដៃគួរតែប្រើវាជាប្រយោជន៍ឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

អត្តបទកែសម្រួល៖ ក លក្ខិណា

ស្វែងយល់បន្ថែម៖

វិធីសាស្រ្តក្នុងការ Access ទៅលើ iCloud Photos ចេញពី PC

ប្រភព៖ Resercher