ព័ត៌មាន

HTC Desire 816G ជាសមាជិកថ្មី HTC ភ្ជាប់សមត្ថភាពប្រជែងម៉ូដែលល្បីៗ

 

image

 

ក្រុមហ៊ុន HTC បានផលិតម៉ូដែលថ្មីៗជាច្រើនដើម្បីប្រជែងសមត្ថភាពទូរស័ព្ទផ្សេងៗទៀតលើទីផ្សារ។ ការចែកចាយ ផលិតផលរបស់ក្រុមហ៊ុន  HTC  មានសន្ទុះជាងមុនដោយការបន្ថែមសមត្ថភាព​ និងគុណភាពប្រើប្រាស់អាចប្រជែង ជាមួយម៉ូដែលថ្មីៗបច្ចុប្បន្ន។

 

ទូរស័ព្ទថ្មី HTC Desire 816G ជាសមាជិកថ្មី ដែលមានសមត្ថភាពកាន់តែពិសេសដោយសារការភ្ជាប់ប្រព័ន្ធខួរក្បាលប្រភេទ quad-core ល្បឿន 1.3GHz។ គេហទំព័រ Mobile បានឱ្យដឹងថា SOC ថ្មីមានសមត្ថភាពពិសេសមិនចាញ់ MediaTek ដែលត្រូវបានភ្ជាប់ Cortex A7 ដែលត្រូវបានភ្ជាប់លើម៉ូដែល HTC 526G+ ។

ការបន្ថែមានសភាពពិសេស ម៉ូដែលនេះប្រើជើងស៊ីមពីរ និងបំពាក់អេក្រង់ទំហំ 5.5 អ៊ីងប្រើកម្រិតបង្ហាញទំហំ 1280 x 720 ភិចសែល។

អ្វីដែលពិសេសក្រុមហ៊ុន HTC បានភ្ជាប់ប្រព័ន្ធដំណើរការដែលមានលក្ខណះប្រកួតប្រជែង Android 4.4 KitKat ដែលម៉ូដែលល្បីៗផ្សេងៗទៀតមាន។ នៅក្នុងការចែកចាយឯកសារម៉ូដែលនេះត្រូវបានគេភ្ជាប់ Wi-Fi, 3G, Bluetooth 4.0 និង GPS ជាមួយនឹង A-GPS ដោយសារថ្មមានថាមពល   2,600 mAh។  

 

សរុបមកម៉ូដែល HTC Desire 816G ត្រូវបានក្រុមហ៊ុនបន្ថែមសមត្ថភាពកាន់តែពិសេសដើម្បីប្រកួតប្រជែងទីផ្សារទូរស័ព្ទ

ល្បីជាច្រើនទៀត។

 

អត្តបទប្រែសម្រួល៖

អាន៖

ប្រភព៖