ព័ត៌មាន

អាថ៌កំបាំងម៉ូដែលមួយខ្លាំងអាចប្រជែងទល់ GalaxyS6 Sony Xperia Z4 iPhone ពណ៌មាស

image

 

បច្ចុប្បន្នមានទូរស័ព្ទទំនើបៗជាច្រើនផលិតមកមានលក្ខណះពិសេសៗច្រើន។ ក្នុងឆ្នាំថ្មីក្រុមហ៊ុនធំៗមួយចំនួនបានត្រៀមម៉ូដែលភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មីក្នុងនោះមានម៉ូដែល Samsung GalaxyS6      Sony Xperia Z4   និងម៉ូដែល HTC One M9

ក្នុងចំណោមបីម៉ូដែលខាងលើ HTC One M9 ត្រូវបានរចនាមកមានរូបរាងពិសេសជាងម៉ូដែលមុន HTC One M8 ។ ម៉ូដែលថ្មីនេះរចនាមកមានពណ៌មានពិសេសសេសមិនចាញ់ម៉ូដែល iPhone Gold ។ ចំណុចពិសេសបន្ថែមទៀត ម៉ូដែល HTC One M9 ភ្ជាប់កាមេរ៉ា13 មេហ្គាភិចសែលដែលងាយស្រួល  Selfies និងទំនាក់ទំនងគ្នាដោយប្រើវីដេអូរ។ មួយវិញទៀត M9 នេះក៏បានភ្ជាប់កាមេរ៉ាក្រោយទំហំ  20.7  មេហ្គាភិចសែល។ សម្រាប់ sensor របស់ M9 ត្រូវបានភ្ជាប់ដោយប្រព័ន្ធដំណើរការ Exmor RS របស់ក្រុមហ៊ុន  Sony

ស្មាតហ្វូនថ្មីបំពាក់អេក្រង់ថ្មីទំហំ 5 អ៊ីង ប្រភេទ QHD កម្រិតបង្ហាញទំហំ  2560 x 1440  ភិចសែល។ ទូរស័ព្ទដៃនេះក៏ល្បីថាមានភ្ជាប់ប្រព័ន្ធដំណើរការប្រភេទ octa core Snapdragon 810 (processor) ទំហំ  64-bit   និងកាន់តែពិសេសជាមួយអង្គចងចាំទំហំ 3GB (RAM) ដើរលើប្រព័ន្ធដំណើរការ Android Lollipop

 

HTC One M9 ត្រូវបានគេកំណត់ថា ជាម៉ូដែលមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងជាមួយទូរស័ព្ទរបស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ទូរស័ព្ទ Samsung GalaxyS6      Sony Xperia Z4 និងកាន់តែពិសេសស្មាតហ្វូន iPhone ពណ៌មាសរបស់ក្រុមហ៊ុន Apple។

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖មើល ទូរស័ព្ទ SAMSUNG GALAXY S6 និង GALAXY EDGE សាក WIRELESS ងាយៗ

ប្រភព៖Apple