ព័ត៌មាន

Huawei Ascend G7 រចនារូបរាងកាន់តែឡូយទាក់ទាញបង្កើនការចាប់អារម្មណ៍នៅទីផ្សារកម្ពុជា

ដើម្បីធ្វើការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនដែលកំពុងតែរីកចម្រើនខ្លាំងនេះ ក្រុមហ៊ុន Huawei បានបញ្ជេញនូវទូរស័ព្ទ Huawei Ascend G7 ស៊េរីថ្មីដែលមានរូបរាងកាន់តែស្រស់ស្អាត មានទម្ងន់ស្រាល និងមានរូបរាងឡូយខុសប្លែកពីម៉ូដែលមុនៗដែលវាទទួលបានការពេញនិយមមិនត្រឹមតែទីផ្សារអន្តរជាតិប៉ុណ្ណោះនោះទេ វាថែមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

 image

ចំនុចកាន់តែលេចធ្លោ និងទាក់ទាញបំផុតរបស់ទូរស័ព្ទ Huawei Ascend G7 គឺកាមេរ៉ាដែលអាចចាប់យករូបភាពបានច្បាស់នៅក្នុងកម្រិតខ្ពស់ រូបរាងកាន់តែទំនើបទាន់សម័យ កម្លាំងថាមពលខ្លាំង និងមានល្បឿននៃការបញ្ជូនទិន្នន័យក៏ដូចជាល្បឿនអ៊ីនធឺណែតមានល្បឿនលឿនដាច់គេ។

 image

នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែផ្តោតសំខាន់ទៅលើផ្នែកកាមេរ៉ាព្រោះអ្នកប្រើប្រាស់ភាគច្រើនចូលចិត្តថតរូប Selfie និងផ្តិតនូវទេសភាពដែលស្រស់ស្អាតនៅពេលដែលពួកគេបានធ្វើដំណើរទៅកាន់ទីកំសាន្ត ឬកន្លែងណាមួយដែលពួកគេពេញចិត្តដើម្បីទុកជាអនុស្សាវរីយ៍នោះ។ ដូចច្នេះបច្ចេកវិទ្យាដែលបំពាក់នូវលើទូរស័ព្ទ Huawei Ascend G7 ក៏ដូចជាប្រព័ន្ធកាមេរ៉ាថ្មីនេះនឹងផ្តល់នូវភាពពេញចិត្តសម្រាប់អតិថិជនយកទៅប្រើប្រាស់បាន។

 image

លក្ខណៈពិសេសរបស់ Huawei Ascend G7 មានដូចជា៖

  • ទំហំអេក្រង់ (Screen Display)៖ Huawei Ascend G7 មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹង Resolution ខ្ពស់ដល់ទៅ 720 x 1280 pixels និងភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ IPS LCD Capacitive Touchscreen,16M Colors + Emotion UI 3.0។

  • ទម្ងន់ និងវិមាត្រ (Weight & Dimension)៖ វិមាត្ររបស់វាត្រឹមតែ 153.5 x 77.3 x 7.6 mm និងមានទម្ងន់ស្រាលត្រឹមតែ 165 g តែប៉ុណ្ណោះ។

  • អង្គប្រតិបត្តិការ (CPU)៖ វាបំពាក់នូវអង្គប្រតិបត្តិការប្រភេទ Quad-Core Qualcomm Snapdragon ដែលមានល្បឿនលឿនដល់ទៅ 1.2GHz ។

  • ម៉េម៉ូរី៖ Ascend G7 មានម៉េរូរីទំហំ 16GB ជាមួយនឹង microSD កាតបន្ថែមបានរហូតទៅដល់ 32GB ។

  • អង្គចងចាំ (RAM)៖ Ascend G7 មានអង្គចងចាំ 2GB ។

  • កាមេរ៉ា ៖ Ascend G7 មានកាមេរ៉ាខាងក្រោយទំហំដល់ទៅ 13MP ជាមួយនឹងកម្រិតភាពច្បាស់ 4160 x 3120 ភិចសែលភ្ជាប់ជាមួយនឹង Autofocus, LED Flash, Geo-Tagging, Touch Focus, Face/smile Detection, Panorama, HDR និងអាចថតវីដេអូក្នុងកម្រិតខ្ពស់ដល់ទៅ 1080p@30fps ហើយវាមានកាមេរ៉ាខាងមុខទំហំ 5MP ។

  • ថ្ម៖ Ascend G7 មានកម្លាំងថ្មដែលមានថាមពល 3000 mAh ប្រភេទ Li-Pro និងអាចប្រើប្រាស់បានយូរដល់ទៅ 600h (Stand-by Mode) ។

  • បណ្តាញតភ្ជាប់ (Network)៖ Ascend G7 ប្រើប្រាស់នូវ WLAN ប្រភេទ Wi-Fi 802.11 b/g/n, Hotspot ក៏ដូចជាប្រព័ន្ធ Bluetooth, GPS, NFC, Radio និង microUSB v2.0 + USB Host ផងដែរ។

  • ពណ៌៖ Ascend G7 មានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅ។

 អត្ថបទ៖ ឆាន​ សុផា