ព័ត៌មាន

ទីផ្សារនាឡិការ Apple កាន់តែចង្អៀតបើក្រុមហ៊ុនស្វីសផលិតស្មាតនាឡិការដែរ

image

 

អ្នកផលិតនាឡិការដៃជនជាតិស្វីសបានឱ្យដឹងថា ក្រុមហ៊ុនចនឹងដាក់បង្ហាញនាលីការដៃដែលផលិតឡើងមានគុណភាពខ្ពស់។ អ្នកនាំពាក្យក្រុមហ៊ុនផលិតនាឡិការដៃបានអះអាងថា លោក Executive Nick Hayek បានធ្វើបទបង្ហាញពីនាឡិការដៃមួយនេះ។

 

ក្រុមហ៊ុនផលិតនាឡិការដៃស្វីសបានធ្វើបទបង្ហាញនាឡិការដៃថ្មីមួយទៀតជាប្រភេទស្មាតនាឡិការដែលមានគុណភាព និងសមត្ថភាពអាចប្រកួតប្រជែងជាមួយនឹងនាឡិការដៃរបស់ក្រុមហ៊ុន Apple បាន។ ក្រុមហ៊ុនមិនទាន់បានបង្ហាញពីលក្ខណះលំអិតពីនាឡិការដៃនោះទេ។ យោងតាមការបញ្ជាក់ពីរោងចក្រផលិតបានឱ្យដឹងថា នាឡិកាដៃនេះមានមុខងារជាស្មាតនាឡិការ ភ្ជាប់ប្រព័ន្ធដំណើរការ និងសមត្ថភាពប្រើប្រាស់ចំរុះលើនាឡិការតែមួយ។ សម្រាប់ស្មាតនាឡិការដៃរបស់ស្វីសក៏មានមុខងារបញ្ចូន និងផ្ទេរពត៌មានទៅកាន់ស្មាតហ្វូនដូចនាឡិការដៃរបស់ក្រុមហ៊ុនធំៗផ្សេងទៀត។

 

ស្របពេលជាមួយគ្នា ពត៌មានក្រុមហ៊ុនស្វីសផលិតស្មាតនាឡិការជាកត្តាធ្វើឱ្យក្រុមហ៊ុន Apple បារម្ភពីទីផ្សាររបស់ខ្លួន ដោយក្នុងនោះមានស្មាតនាឡិការរបស់ក្រុមហ៊ុន​ Motorola ក៏មានសមត្ថភាពប្រកួតប្រជែងលើទីផ្សារផងដែរ៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖HUAWEI ASCEND G7 រចនារូបរាងកាន់តែឡូយទាក់ទាញបង្កើនការចាប់អារម្មណ៍នៅទីផ្សារកម្ពុជា 

ប្រភព៖ Swatch