ព័ត៌មាន

វត្តមានម៉ូដែលថ្មីថ្ងៃ 14 ខែក្រោយកោងស្រស់

image

ក្រៅពីម៉ូដែលល្បីៗ ដែលមានសមត្ថភាពខ្លាំង ក្នុងនោះក្រុមហ៊ុន LG បានបន្ថែមសមត្ថភាពលើម៉ូដែលថ្មីរបស់ខ្លួន LG G Flex 2 ដែលមានគុណភាពខ្ពស់ទាំងការភ្ជាប់ប្រព័ន្ធដំណើរការ និងបំពាក់រូបរាងកោងដើម្បីផ្លាស់ប្តូរបទពិសោធន៍ប្រើប្រាស់។

ទូរស័ព្ទ LG G Flex 2  បំពាក់អេក្រង់ទំហំ 5.5 អ៊ីង អេក្រង់បង្ហាញប្រភេទ  POLED (Plastic OLED) កម្រិតភាពច្បាស់ត្រជាក់ភ្នែក  1920 x 1080 ។​

 

 

image

លើសពីនេះទៅទៀត ម៉ូដែលនេះភ្ជាប់ប្រព័ន្ធខួរក្បាល Qualcomm Snapdragon 810( processor) ល្បឿន 2GHz និងភ្ជាប់អង្គចងចាំទំហំ 2GB (RAM)។ LG G Flex 2 ភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 16GB 32GB  ប្រើកាត microSD card slot ដើម្បីបន្ថែមជើងស៊ីម។ លើសពីនេះទៅទៀត ម៉ូដែលនេះបំពាក់កាមេរ៉ាមុខទំហំ 2.1 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល។ ទូរស័ព្ទថ្មី  LG G Flex 2 ភ្ជាប់ថ្មមានសមត្ថភាព  3000 mAh ប្រើប្រាស់ប្រព័ន្ធដំណើរការ  Android 5.0 Lollipop

ការផលិតបានសម្រេច​ និងត្រួតពិនិត្យរួចរាល់ហើយនឹងត្រូវបានចែកចាយទូរទាំងសាកលលោកចាប់ពីថ្ងៃទី 14 ខែមីនានេះហើយ៕

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖

កិច្ចការតិចតួច តែគេអាចយកទិន្ន័យរបស់អ្នកដោយមិនដឹងខ្លួន

ប្រភព៖LG