ព័ត៌មាន

Moto E បង្ហាញខ្លួនលើបវ៉ិបមួយភ្លែតក៏បាត់ទៅវិញ

image

 

ក្រុមហ៊ុន Motorola បានផលិតម៉ូដែលថ្មីៗជាច្រើន ក្នុងនោះ Moto E ជាផលិតផលថ្មីដែលត្រូវបន្ថែមក្នុងបញ្ចី។ Moto E ជាម៉ូដែលជំនាន់ក្រោយបង្អស់ទើបមានវត្តមានលើអ៊ិនធើណេត។

លើបណ្តាញលក់ទូរស័ព្ទមានអ្នកចង់ដឹងពីលក្ខណះពិសេស ក៏ដូចជាពត៌មានលំអិតពាក់ព័ន្ធនឹងម៉ូដែលថ្មីនេះ។ តាមពិតពុំមានពត៌មានផ្លូវការ ឬការដាក់បង្ហាញណាមួយបង្ហាញពីម៉ូដែលថ្មី Moto E នោះទេ។

 image

ក្រោយមកអ្នកប្រមាញ៉ពត៌មានលើវ៉ិបសាយបានឃើញ លក្ខណះពិសេសមួយចំនួនរបស់ម៉ូដែលនេះ​ តែក្រោយមកក៏ត្រូវបានគេលុបចេញវិញ។

ពត៌មានដែលទទួលបានពីម៉ូដែល Moto E  បំពាក់អេក្រង់ទំហំ 4.5-អ៊ីង មានគុណភាពអេក្រង់បង្ហាញកម្រិត 540 by 960 ភិចសែល ប្រើប្រព័ន្ធដំណើរការ ខួយក្បាល  quad-core Snapdragon (processor) ល្បឿន  1.2GHz  ដែលមានអង្គចងចាំទំហំ 1GB ( RAM) ថែមទាំងភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 8GB ហើយអាចបន្ថែមដោយប្រើកាត  microSD card

ម៉ូដែលនេះ ភ្ជាប់កាមេរ៉ាទំហំ 5MP ងាយស្រួលថតយករូបភាព និងវីដេអូរ រួមជាមួយកាមេរ៉ាមុខ 0.3MP ។​ លើសពីនេះទៅទៀត ម៉ូដែលនេះភ្ជាប់បណ្តាញ  4G LTE  និងប្រើប្រាស់ប្រព័ន្ធដំណើរការ  Android 5.0 Lollipop

ដំបូង ក្រុមហ៊ុនបានប្រកាសថា ម៉ូដែលនេះនឹងត្រូវបានដាក់បង្ហាញជាផ្លូវការក្នុងឆ្នាំ 2105 ហើយក្រោយមកទៀតពត៌មាននេះក៏ត្រូវបានលុបចេញដែលជាហេតុខាងអ្នកយកពត៌មានរកមិនឃើញកាលបរិច្ឆេទពិតប្រកដដើម្បីបង្ហាញម៉ូដែលនេះ៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖

MacBook Airs ថ្មីល្បីជិតបង្ហាញខ្លួន

ប្រភព៖Motorola