ព័ត៌មាន

នាឡិកាដៃឬស្សី លើកម្ពស់បរិស្ថាន

image

 

ពិតជាចំឡែកពេកហើយ តាមធម្មតានាឡិការទំនើបដែលពេញនិយមដើម្បីទាក់ ទាញការប្រើប្រាស់ផលិតពីជ័រស្វិត  លោហៈធាតុ តែពេលនេះមាននាឡិការចំលែកជំនួសធ្វើឈើតើធន់បានបុណ្ណា ខ្លាំងបានបុណ្ណា?

គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានប្រើប្រាស់នាឡិការឈើដែលផ្ទុយ ពីអ្នកជុំវិញខ្លួន។ លោក Bol Varga និង Adam McLeod បានចំណាយពេល និងចំណាយ ថាមពលយ៉ាងសំណំក្នុងការកែច្នៃឬស្សីឱ្យទៅជានាឡិការដៃដ៏ស្រស់ស្អាត។ 

 

image

Bamb-u ជាឈ្មោះនាឡិការដៃផលិតឡើងពីឬស្សី។ នាឡិការដៃនេះផលិតឡើង ប្រើប្រាស់ដើមឬស្សីកែរច្នៃជាមុខនាឡិការ ខ្សែនាឡិការ ទ្រនិចនាឡិការ ហើយសូម្បីតែក្បាលមូលកំណត់ម៉ោងក៏ធ្វើពីឬស្សីដែរ។

ដូចដែលអ្នកបានដឹងហើយថា នាឡិការផលិតពីឈើគឺមានដាក់លក់លើទីផ្សារហើយ។ ចំណែកឯគម្រោងផលិតនាឡិការពីដើមឬស្សី គឺជាគំនិតប្រសើរមួយដែលល្អបំផុតជំនួសការ ប្រើប្រាស់ឈើ។

 

image

ទាក់ទងនឹងរឿងប្រើឬស្សីផលិតនាឡិការជំនួសឈើ នោះគឺបានន័យថា  តាមធម្មតាឈើល្អដែលមានគុណភាពត្រូវចំណាយពេលយូរឆ្នាំក្នុងការដាំដុះ ហើយកាបយកមកកែច្នៃ ដែលផ្ទុយទៅវិញការប្រើប្រាស់ដើម្បីឬស្សីចំណាយរយះពេលដាំតិច ហើយមិនប៉ះពាលធ្ងន់ដល់បរិស្ថានធម្មជាតិ។  ដាំដើមឬស្សីចំណាយពេលត្រឹមតែពីរ ឬបួនឆ្នាំអាចកាប់បាន ហើយក្រោយពេលកាប់ការលូតលាស់កូនថ្មីនឹងបន្ត។

 

សរុបមក នៅពេលឆាប់ៗនេះនឹងមាននាឡិការផលិតពីដើមឬស្សី ជំនួសឈើ ព្រោះវាចំណេញពេលវេលា និងជាចំណែកចូលរួមថែររក្សារបរិស្ថាន៕

អត្តបទ៖ ក លក្ខិណា

ប្រភព៖Project

អាន៖

ThreatExchange មុខងារទប់ស្កាត់ការវាយប្រហារក្រុមហ៊ុនធំៗផ្អើលវិនិយោគ