ព័ត៌មាន

ស្ងាត់ៗ Samsung បញ្ចេញម៉ូដែលថ្មីមួយទៀត

image

 

ក្រុមហ៊ុន Samsung បានបង្ហាញ phablet ថ្មីមួយទៀត ដែលប្រព័ន្ធដំណើរការកាន់តែពិសេសជាងមុន ‘Galaxy Grand Max’។ ម៉ូដែលនេះ ត្រូវបានគេចុះបញ្ចីជាសមាជិកថ្មីគួរឱ្យទាក់ទាញ។

 

ចំណុចពិសេសប៉ុន្មានយ៉ាងដែល Samsung Galaxy Grand Max ទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាញអ្នកប្រើប្រាស់ផ្សេងៗទៀត៖

Samsung Galaxy Grand Max បំពាក់អេក្រង់ប្រភេទ LED ប្រើកាមរ៉ាទំហំ  13 មេហ្គាភិចសែល ជាមួយនឹងកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ ម៉ូដែលថ្មីនេះ ប្រើអង្គផ្ទុកទិន្ន័យទំហំ 16GB ហើយអ្នកអាចបន្ថែមមេម៉ូរ៉ីខាងក្រៅបានទំហំ 64GB តាមរយះជើងកាត microSD។

សម្រាប់ការភ្ជាប់ ម៉ូដែលនេះប្រើជើង  dual-SIM  ដែលអាច Support ជាមួយបណ្តាញខ្លាំងៗដូចជា៖ 3G, 4G LTE, Wi-Fi 802.11 a/b/g/n  និង GPS។ លើសពីនេះទៅទៀត វាត្រូវបានកំណត់លើងក្នុងទំហំទាំងបី  146.1 x 75 x 7.9mm មានទម្ងន់161  ក្រាម។

 

សរុប មកម៉ូដែលថ្មី  Samsung Galaxy Grand Max ត្រូវបានបន្ថែមចូលក្នុងបញ្ចី និងប្រកាសដាក់បង្ហាញជាផ្លូវការ៕

អត្តបទប្រែសម្រួល៖ ក លក្ខិណា 

អាន៖

5G ត្រូវបានសាកល្បងមួយជំហានទៀត

ប្រភព៖ Samsung