ព័ត៌មាន

Huawei ប្រកាសពីសន្ទុះប្រាក់ចំណូលកើនឡើងមិនគួរឲ្យជឿសម្រាប់ឆ្នាំ 2014

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei Business Group (BG) បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួនប្រចាំឆ្នាំ 2014 ដែលប្រាក់ចំណូលនៃការលក់សរុបកើនឡើង 30% ដែលគិតជាទឹកប្រាក់ស្មើរនឹង 12.2 ពាន់លានដុល្លារអាមេរិច។ ចំណែកការដឹកជញ្ជូន និងចែកចាយគឺកើនឡើងដល់ទៅ 7.8% ដែលសរុបប្រមាណជាទូរស័ព្ទ 138 លានគ្រឿង ដែលរូមមានស្មាតហ្វូន 75 លានគ្រឿងទៀតដែលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំស្មើរនឹង 45% នោះ។

 image

លោក Richard Yu ដែលជា CEO របស់ក្រុមហ៊ុន Huawei Consumer BG បាននិយាយថា “យុទ្ធសាស្រ្តរបស់យើងគឺធ្វើយ៉ាងណាដើម្បីបង្កើនចំនួនអ្នកប្រើប្រាស់បាននៅគ្រប់តំបន់ដែលផលិតផលទាំងនោះត្រូតែមានការទទួលស្គាល់ទាំងគុណភាព និងយីហោផងដែរ ដើម្បីធ្វើឲ្យមានសន្ទុះភាគហ៊ុននៅលើទីផ្សារ​ ជាពិសេស Huawei ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងទីផ្សារស្មាតហ្វូនពិភពលោកទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ Huawei ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះនៅប្រទេសចិនបានទទួលជោគជ័យជាប់លំដាប់កំពូលរបស់ Interbrand Top 100 Global Brands នៅឆ្នាំ 2014 នេះផងដែរ។”

 image

  • ភាពជោគជ័យរបស់ Huawei

អ្វីដែលជាជោគជ័យបំផុតសម្រាប់ឆ្នាំ 2014 នេះគឺថា សន្ទុះនៃការចែកចាយគឺកើនឡើងដល់ទៅ 18% ។ Huawei P7 ជាផលិតផលដែលកំពុងតែវាយលុកទីផ្សារនឹងទទូលបានការគាំទ្រយ៉ាងខ្លាំងដែលក្នុងរយៈពេលតែ ៦ ខែវាបានចែកចាយដល់ទៅ 4 លានគ្រឿងបន្ទាប់ពីវាបានវាយលុកទីផ្សារនៅ Paris កាលពីខែឧសភានោះ ចំនែក Huawei Mate 7 វិញក៏ទទួលបានជោគជ័យមិនចាញ់ Huawei P7 ដែលចែកចាយដល់ទៅ 2 លានគ្រឿងក្នុងរយៈពេលត្រឹមតែ ៣ ខែបន្ទាប់ពីវាបានប្រកាសលក់ជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំមុននេះ។

  • សន្ទុះនៃការវិនិយោគ

នាពេលបច្ចុប្បន្ន ដោយសារសន្ទុះនៃការវិនិយោគជាពិសេសការវិនិយោគតាមបែប E-commerce បានធ្វើឲ្យ Huawei ចំនេញបាន 41% នៃប្រាក់ចំនូលសរុបនោះ។ នៅចុងឆ្នាំ 2014 ក្រុមហ៊ុន Huawei Consumer BG បើកបានហាងលក់ទូរស័ព្ទ Huawei ច្រើនជាង 630 ហាងនាពេលដ៏ខ្លីនេះផងដែរ។

  • ការទទួលស្គាល់ជាសកលលោក

ដោយសារការរីកចំរើនដ៏ខ្លាំងក្លានេះ បានធ្វើឲ្យ Huawei ក្លាយជាផលិតផលដែលពេញនិយមទូទាំងសកលលោក។ យោងតាមការរាយការណ៍ពី IPSOS ដែលគ្របដណ្តប់ 32 ប្រទេសបានឲ្យដឹងថា ម៉ាកយីហោ Huawei ដែលមានសន្ទុះត្រឹមតែ 52% នៅឆ្នាំ 2013 នេះត្រូវបានកើនឡើងដល់ទៅ 65% នៅឆ្នាំ 2014 មានន័យថា ការប្រើប្រាស់ទូរស័ព្ទ Huawei គឺបានដល់ទៅ 2 ភាគ 3 នៃការប្រើប្រាស់នៅក្នុងប្រទេសទាំងអស់នោះ។ លើសពីនេះទៀត តាមប្រភពដដែលបានឲ្យដឹងថា ទូរស័ព្ទ Huawei ពេលនេះបានជាប់ចំណាត់ថ្នាក់លេខ 3 ហើយនៅលើសកលលោកនេះ។ វាពិតជាអស្ចារ្យណាស់ដែល Huawei បានរីកចម្រើនយ៉ាងខ្លាំង ហើយនៅពេលខាងមុខក្រុមហ៊ុន Huawei នឹងបោះសន្ទុះទៅមុខទៀតជាលំដាប់។

  • Huawei ផ្តល់ទំនុកចិត្តបំផុតដល់អតិថិជន

ទូរស័ព្ទ Honor ត្រូវបានលក់ដាច់ដល់ទៅ 20 លានគ្រឿងជាពិសេស Honor 3C ដែលបានចែកចាយដល់ទៅ 8 លានគ្រឿង Honor 3X ចែកចាយបាន 4 លានគ្រឿង និង Honor 6 លក់ដាច់ច្រើនជាង 3 លានគ្រឿងផងដែរ។ នៅចុងឆ្នាំ 2014 នេះ ក្រុមហ៊ុន Huawei បានចែកចាយច្រើនជាង 60 ប្រទេសនិងតំបន់ជាច្រើនទៀតនៅលើសកលលោក។​

ការប្រែក្លាយពី Huawei P1 រហូតដល់ P7 នេះ ក៏ដូចជា Huawei Mate ទៅ Mate 7 និង Honor 6 ទៅជា Honor 6 Plus បានធ្វើឲ្យអតិថិជនកាន់តែមានភាពជឿជាក់ជាមួយនឹងការរីកចម្រើនដ៏ឥតឈប់ឈរនេះ។ ជំនាន់ស៊េរី P នេះបានធ្វើការរចនាជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាត ហើយផ្តល់នូវកាមេរ៉ាដែលច្បាស់ល្អឥតខ្ចោះ ចំនែក Mate 7 វិញផ្តល់នូវអេក្រង់ធំនិងថ្មកាន់បានយូរ ហើយ Honor វិញផ្តល់នូវគុណភាពនៃការតភ្ជាប់បណ្តាញកាន់តែជិតស្និទ្ធិ និងមានថ្មដែលស៊ីតិចបំផុត។

លោក Shao Yang ដែលជានាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei Consumer BG បាននិយាយថា “ម៉ាកយីហោ Huawei និង Honor បានទទួលជោគជ័យយ៉ាងខ្លាំងនៅលើទីផ្សារ ហើយភាពជោគជ័យនេះបានធ្វើឲ្យក្រុមហ៊ុននេះទទួលស្គាល់គុណភាព និងការរីកចម្រើនផ្នែកភាគហ៊ុននៅលើពិភពលោក។”

  • ចក្ខុវិស័យនៅឆ្នាំ 2015

សម្រាប់ឆ្នាំ 2015 នេះក្រុមហ៊ុន Huawei Consumer BG មានគម្រោងធំៗជាច្រើនទៀត ដែលពេលនេះការចែកចាយនៅលើអ៊ីនធឺណែតកំពុងតែមានសន្ទុះឥតឈប់ឈរ (E-commerce) ។ ក្រុមហ៊ុន Huawei Consumer BG នឹងបន្តរផ្តល់នូវផលិតផលដែលល្អទាំងគុណភាព រូបរាង និងមានលក្ខណៈពិសេសជាច្រើនទៀត ដែលមិនធ្វើឲ្យអតិថិជនទាំងចាស់ និងថ្មីខកបំណងឡើយ។ លើសពីនេះទៀត សម្រាប់ពេលដ៏ខ្លីខាងមុខនេះ Honor និងផ្តោតសំខាន់លើជំនួញនោលើ Internet ដែលនឹងធ្វើការស្វែងរកដៃគូជំនួញបានកាន់តែលឿន និងទទួលបានជោគជ័យយ៉ាងអស្ចារ្យពាសពេញទីផ្សារពិភពលោកទាំងមូលជាក់ជាមិនខាន៕

ដោយ៖ ឆាន សុផា