ព័ត៌មាន

ប្រភពចម្លងរូបភាពដែលពិសេសបំផុតថតភ្លាមបានភ្លាម

image

 

ទូរស័ព្ទទំនើបសម័យនេះមានសមត្ថភាពពិសេសក្នុងការថតរូបមិនចាញ់កាមេរ៉ារបស់អ្នកថតរូបអាជីព។ អ្វីដែលទូរស័ព្ទមិនទាន់មាន សមត្ថភាពទូលំទូលាយគឺព្រីនរូបថតដោយខ្លួនឯង។ ពេលនេះអស់កង្វល់ជាមួយ Lap ព្រីនថ្មីមានសមត្ថភាពខ្ពស់ក្នុងការព្រីនរូបថត ដោយភ្ជាប់ជាមួយស្មាតហ្វូនបានច្រើនប្រភេទ។

ឧបករណ៍ព្រីនថ្មីត្រូវបានគេផលិតឡើងដើម្បីប្រើភ្ជាប់ជាមួយឧបករណ៍ប្រើប្រាស់ប្រព័ន្ធដំណើរការ iOS និង Android ។ ឧបករណ៍នេះមានសមត្ថភាពថតចម្លងរូបថតយ៉ាងមានប្រសិទ្ធភាព។ លក្ខណះដែលគួរឱ្យទាក់ទាញបន្ថែម ឧបករណ៍នេះត្រូវបានរចនាឡើង មានលំដាប់លំដោយជាថ្នាក់។{ រូបភាព}  ផ្នែកបាតមានតួនាទីផ្តិតចម្លងយករូបភាព បន្ទាប់ពីកាមេរ៉ានៅផ្នែកកណ្តាលបញ្ចូន Frame រូបភាពដល់។ ផ្នែកខាងលើបង្អស់រចនាយករាងទ្រទូរស័ព្ទដៃដើម្បីចម្លងរូបភាពបញ្ចូនទៅផ្នែកខាងក្រោម។

 

ទូរស័ព្ទជាច្រើនម៉ូដែលអាចប្រើជាមួយឧបករណ៍ព្រីនពិសេសនេះបាន ហើយក្រុមអ្នកផលិត Instant Lab Universal printer ក៏បានលើកបញ្ជាក់បន្ថែមផងដែរថា៖  

“ Instant Lab Universal  គឺជាវិធីសាស្រ្តតែមួយគត់ដែលអាចប្តូររូបភាពឌីជីថលលើឧបករណ៍ប្រើប្រព័ន្ធដំណើរការ iOS/Android ឱ្យក្លាយជារូបភាពផ្តិតចេញមកស្រស់បំព្រងពិតៗបាន៕

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ស្ងាត់ៗ SAMSUNG បញ្ចេញម៉ូដែលថ្មីមួយទៀត

ប្រភព៖Instant Lab Universal printer