ព័ត៌មាន

ប៉ុន្មានយ៉ាងពីទូរស័ព្ទតម្លៃទាបតែគុណភាពខ្ពស់ពី Microsoft

 

image

ក្រុមហ៊ុន Microsoft បានលោតចូលទីផ្សារទូរស័ព្ទទំនើបជាច្រើន ប៉ុន្តែពេលថ្មីៗនេះក្រុមហ៊ុនបានផលិត ទូរស័ព្ទទំនើបមួយគ្រឿងដែលមានមុខងារច្រើយ៉ាងប៉ុន្តែតម្លៃទាបបំផុតសម្រាប់អ្នកប្រើប្រាស់ទូរទាំងសាកលលោក។

Nokia 215 ជាទូរស័ព្ទថ្មី ដែលមានមុខងារចំរុះដូចស្មាតហ្វូនផ្សេងៗ។ ទូរស័ព្ទនេះផលិតឡើងដោយបំពាក់ ជើងស៊ីមចំនួនពីរ។ Nokia 215  នេះត្រូវបានដាក់បង្ហាញជាមួយសមាសភាពប្រើ support ជាមួយ micro SIMs។ លើផ្នែកអេក្រង់ទំហំ  2.4-អ៊ីង ប្រភេទ  QVGA (240×320 ភិចសែល) អេក្រង់បង្ហាញប្រភេទ LCD ដែលមានកម្រិតភាពម៉ត់នៃរូបភាព 166ppi ច្បាស់មិនចាញ់ទូរស័ព្ទថ្លៃៗនោះទេ។

 image

ស្តាប់វិទ្យុ FM ក៏បាន

លក្ខណះពិសេសផ្សេងទៀតទាក់ទងនឹងការចែកចាយឯកសារ ទូរស័ព្ទនេះអាចប្រើ supports ជាមួយ  Bluetooth 3.0  និង GPRS។ ផ្នែកកាមេរ៉ាខាងមុខ នឹងមានកម្រិត 0.3-មេហ្គាភិចសែល ប្រភេទ  fixed-focus ។ ទោះបីជាទូរស័ព្ទនេះតូចប៉ុន្តែវាមាន  Opera Mini Browser និង Bing Search ដម្លើងបានដោយខ្លួនឯង សម្រាប់ស្វែងរកឯកសារទៀតផង។ បើនិយាយពីថ្មវិញ ម៉ូដែលនេះមានសមត្ថភាពកាន់ថាមពលបាន  1100mAh អាចប្រើបានរយះពេល  21 ថ្ងៃ ហើយភ្ជាប់បណ្តាញ 2G បានថែមទៀតផង៕

 

image

អត្តបទប្រែសម្រួល៖

ប្រភព៖

អាន៖