ព័ត៌មាន

Android for Work ត្រូវបានប្រកាសដើម្បីប្រសិទ្ធភាពការងារ

ក្នុងវិស័យការងារក្រុមហ៊ុន Facebook ទើបតែប្រកាសពីបណ្តាញ Facebook At Work ថ្មីសម្រាប់ក្រុមការងារដែលវាជា  បណ្តាញទំនាក់ទំនងក្នុងក្រុមការងារផ្លូវការដែលចៅហ្វាយរបស់អ្នកមិនប្រកាន់។ ពេលនេះ ក្រុមហ៊ុន Google Inc បានចេញ មុខបង្ហាញកម្មវិធីថ្មីរបស់ខ្លួនលើស្មាតហ្វូនដែលប្រើប្រព័ន្ធដំណើរការ Android ។

 

ក្រុមហ៊ុន​ Google Inc  បានបង្ហាញកម្មវិធីថ្មីរបស់ខ្លួនមានឈ្មោះថា Android for Work  ដែលមានមុខងារសម្រួលដល់វិស័យ ការងារទាំងការងារផ្ទាល់ខ្លួន និងការងារក្រុមហ៊ុន។

 

image

ក្នុង Blog​  របស់ក្រុមហ៊ុន Google  ក៏បានបញ្ជាក់ផងដែរថា កម្មវិធី Android for Work  មានសមត្ថភាពខ្ពស់ប្រើដើម្បីគ្រប់គ្រង ការងារទូរទៅ ជាពិសេសបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អដោយកម្មវិធីនេះអាចបែងចែកកម្មវិធីមិនឱ្យឡុកឡំគ្នា។ ឧទាហរណ៍៖ បុគ្គលិកម្នាក់តែងតែមានកម្មវិធីផ្ទាល់ខ្លួន ហើយក៏មានកម្មវិធីសម្រាប់ធ្វើការ នោះ Android for Work   អាចបែងចែកយ៉ាងដាច់ពីគ្នា ថែមទាំងមានសមត្ថភាពបន្ថែមជាមួយនឹងការផ្តល់នូវ Tool សំខាន់សម្រាប់ប្រើប្រាស់ក្នុង ការទំនាក់ទំនងដូចជា៖ contacts email និង calendar ជាដើម។

 

image

 

ដើម្បីពង្រីកវិសាលភាពប្រើប្រាស់ក្រុមហ៊ុន Google បានសហការជាមួយក្រុមហ៊ុនធំៗមួយចំនួនដូចជា  Blackberry Ltd   Box Inc និង​ក្រុមហ៊ុន​ផលិត​ Android Smartphone រួមជាមួយ Citrix Systems Inc    ផងដែរ៕

អត្តបទប្រែសម្រួល៖

អាន៖

ប្រភព៖