ព័ត៌មាន

គាត់ថា "សួស្តី Lumia 640 និង Lumia 640 XL "

image

 

ក្រុមហ៊ុន Microsoft បានផលិតម៉ូដែលថ្មីៗជំនាន់ក្រោយភ្ជាប់សមត្ថភាពពិសេសជាច្រើន។ សម្រាប់វេកាពិភពលោក Mobile World Congress ក្នុងឆ្នាំនេះ រូបភាប និងសមត្ថិភាពរបស់ Lumia 640 និង Lumia 640 XL បង្ហាញខ្លួន។

  “សួស្តី  Lumia 640 និង Lumia 640 XL “

 

 

ម៉ូដែលពីរត្រូវបានដាក់បង្ហាញព្រមគ្នាពីក្រុមហ៊ុន Microsoft សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់បន្ថែម។ Lumia 640 បានបំពាក់កាមេរ៉ាទំហំ 8- មេហ្គាភិចសែល រាប់ទាំងការភ្ជាប់កាមេរ៉ាមុខសម្រាប់លេង Skype ដែលមានល្បឿនលឿនដោយភ្ជាប់ LTE ។ លើសពីនេះទៅទៀត សេវាកម្ម Microsoft Office ផ្តល់ជូនទំហំ 30 GB  លើ OneDrive។  .

សម្រាប់ម៉ូដែល Lumia 640 XL ជាម៉ូដែលប្រើប្រាស់អេក្រង់ធំៗ រហូតដល់ទៅទំហំ  5.7 អ៊ីង ប្រើកាមេរ៉ាទំហំ  13-មេហ្គាភិចសែល និងកញ្ចក់អ៊ុបទិក Carl Zeiss កាន់តែពិសេស។

 image

ម៉ូដែលទាំងពីរនេះប្រើប្រាស់ថ្មមានថាមពលខ្លាំង ប្រើបានយូរសម្រាប់ការទំនាក់ទំនង និងភ្ជាប់អ៊ិនធើណិតប្រើ។ ម៉្យាងទៀត ទូរស័ព្ទទាំងពីរ បានផ្តល់មកជាមួយ  subscription លើ Office365 រយះពេលមួយឆ្នាំ ដោយអ្នកអាចប្រើប្រាស់កម្មវិធី  Office មាន Version full  មិនចាញ់ Tablet និង PC/Mac។ លើសពីនេះទៅទៀត ទំហំផ្ទុកទិន្ន័យ  OneDrive  ទំហំ 1 តេកាប៉ៃសម្រាប់ការ subscription ពីក្រុមហ៊ុន៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ចងថា ផលិតផល APPLE ប្រើ 1GB ទៀតមិនបានទេ IPAD ចុងក្រោយ……..

ប្រភព៖ Microsoft