ព័ត៌មាន

ក្រុមហ៊ុន Samsung ទម្លាយអាថ៌កំបាំង Galaxy S6 និង Galaxy S6 Edge នៅ Mobile World Congress (វីដេអូ)

ការបង្ហាញរូបរាងរចនាថ្មីស្រឡាងនឹកស្មានមិនដល់របស់ Samsung Galaxy S6 និង Galaxy S6 Edge ដោយរួមបញ្ចូលលើការរចនារាងកោងលោហៈនិងកញ្ចក់

image 

តាមរយៈវិដេអូអាថ៌កំបាំងបង្ហើបពីទូរស័ព្ទ Samsung Galaxy បន្ទាប់ជាច្រើនលើសលប់ ទីបំផុតក្រុមហ៊ុន Samsung បានទម្លាយមន្ទិលសង្ស័យនេះដោយធ្វើបញ្ចេញទូរស័ព្ទ Samsung Galaxy S6 និង Samsung Galaxy S6 Edge ក្នុងសន្និសីទសារព័ត៌មាន Mobile World Congress នៅក្រុង បាសេឡូណា ប្រទេសអេស៉្បាញ។ កម្មវិធីនោះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់បំផុក្នុងប្រវត្តិទូរស័ព្ទចល័ត ដោយត្រូវបាន ទទួលការចូលរួម និងចំណាប់អារម្មណ៍ខ្លាំងបំផុតទូទំាងពិភពលោក។

 image

ទូរស័ព្ទ Samsung Galaxy S6 និង Samsung Galaxy S6 Edge ត្រូវបានផ្តោតសំខាន់លើ រូបរាងរចនាដ៏ថ្មីស្រឡាង ផលិតឡើងពីលោហៈ និងវត្ថុធាតុដ៏ប្រណិតៗ ជាពិសេស បំពាក់នូវបច្ចេកវិជ្ជាទំនើបចុងក្រោយបំផុតរបស់ Samsung។ ទូរស័ព្ទទំាង 2 នេះមាន តួលោហៈ និងកញ្ចក់ Corning Gorilla ពិសេសដែលអាចធានាបញ្ហាឆ្កូតកញ្ចក់។ ចំពោះ Samsung Galaxy S6 Edge ពិតជាធ្វើឲ្យគ្រប់គ្នាភ្លឹកភ្នែកជាមួយគែមសងខាងមាន កញ្ចក់រាងកោង ដំបូងបំផុតដែលប្រាកដជានឹងទទួលបានការពេញនិយមលើទីផ្សារ។

imageលក្ខណៈពិសេស 2 យ៉ាងរបស់ទូរស័ព្ទទាំងនេះដែលមិនមានទូរស័ព្ទដទៃណាមានគឺ សាកថ្មតាមរយៈ wireless (សាកថ្មឆាប់ពេញជាង Samsung Galaxy S5 រហូតដល់ទៅ 1.5 ដង) និងកំណែទម្រង់បទពិសោធន៍ថ្មីនៃ VR។

 

លក្ខណៈសម្បត្តិរបស់​ Galaxy S6 និង S6 Edge

  • អេក្រង់៖ 5.1 អ៊ីញ  Super AMOLED និង​ Resolution 1440 x 2560 ភិកសែល

  • Memory៖ 32GB/ 64GB/ 128GB, RAM 3GB

  • កាមេរ៉ា​៖ ខាងក្រោយ 16MP (អាច​ Record វីដេអូ​បាន​កម្រិត 4K) និង​មុខ 5MP (ថតរូប selfie បាន​ច្បាស់)។

  • ប្រព័ន្ធដំណើរការ ៖ Android, v5.0 (Lollipop), CPU ពីរ​ប្រភេទ ទី​មួយ Quad-core Cortex-A53​ ល្បឿន 1.5 GHz និង​ទីពីរ Quad-core Cortex-A57 ល្បឿន 2.1 GHz

  • ថាមពល​ថ្ម៖ 2550 mAh (សាក​ថ្ម​រយៈ​ពេល ​10 នាទី​អាច​ប្រើ​បាន ​4 ​ម៉ោង)

កំពុងចង់ទិញទូរស័ព្ទថ្មីមែនទេ? ចុះម៉េចមិនចាំទិញ Samsung Galaxy S6 និង Galaxy S6 Edge?

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.comនិង global.samsungtomorrow.com