ព័ត៌មាន

Galaxy Xcover 3 ប្រកដជាធន់ជាងម៉ូដែលមុនៗព្រោះ………….

image

 

 

Samsung Galaxy Xcover 3 ត្រូវបានផលិតយ៉ាងស្ងៀមស្ងាត់បំផុត ហើយក្រុមហ៊ុនបានចាត់ទុកថា វាជាម៉ូដែលធន់កណ្តាលមួយដែលប្រើប្រព័ន្ធដំណើរការថ្មី។ ទន្ទឹមនឹងការផលិតម៉ូដែលនេះ ភ្ជាប់ប្រព័ន្ធដំណើរការ quad-core ល្បឿន​ 1.2GHz បូកផ្សំជាមួយការរចនារូបរាងថ្មីកាន់តែធន់។

 

ក្នុងការរចនារូបរាងម៉ូដែលនេះទទួលបានវិញ្ញាបនប័ត្រ MIL-STD 810G បញ្ជាក់គុណភាពការពារខ្ពស់ពីលក្ខណ្ឌមួយចំនួនដូចជា ធន់ទឹក មិនជាប់ធូលី ត្រូវទឹកភ្លៀង  លំញ័រ និងត្រូវទឹកអំបិល ។   ស្តង់ដា IP67 ជាសក្សីភាពនៃភាពធន់នឹងសំរាម  និងអាចស្ថិតនៅក្នុងទឹកបានរហូតដល់ទៅកន្លះម៉ោង។

 image

ក្រៅពីនោះនៅមានការភ្ជាប់សមត្ថភាពមួយចំនួនទៀតដូចជា៖ ភ្ជាប់អង្គចងចាំទំហំ 1.5GB( RAM) មានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 8GB។ ដើម្បីងាយស្រួលថតរូបភាព និងវីដេអូរ ម៉ូដែលថ្មីភ្ជាប់កាមេរ៉ាក្រោយទំហំ 5MP និងកាមេរ៉ាមុខទំហំ 2MP។ លើសពីនេះ នៅមានសមត្ថភាពភ្ជាប់ GPS sensors  និងភ្ជាប់បណ្តាញ LTE។

 

ក្រោយពីបានភ្ជាប់សមត្ថភាព និងបំពាក់ជាច្រើនម៉ូដែលនេះមិនទាន់សម្រេចជាផ្លូវការនៅឡើយ៕

អត្តបទប្រែសម្រួល៖ ក​   លក្ខិណា

អាន៖HUAWEI HONOR 6 PLUS មានវត្តមានជាមួយគុណភាពថ្មី

ប្រភព៖Samsung