ព័ត៌មាន

លេខទូរស័ព្ទដែលអាចលួចយកទិន្ន័យលើទូរស័ព្ទ

 

image

 

ការវាយប្រហារលួចទិន្ន័យតាមរយះបណ្តាញកុំព្យូទ័រមានជាបន្តបន្ទាប់ ពិបាកទប់ស្កាត់ពេកទៅហើយ ប៉ុន្តែពេលនេះលេចធ្លាយព័ត៌មានចំឡែកមួយទៀតដែលមានលេខហៅមកកាន់ទូរស័ព្ទដៃរបស់អ្នកដើម្បីលួចទិន្ន័យគ្រប់យ៉ាងលើទូរស័ព្ទ។

 

លេខទូរស័ព្ទចំនួនពីរខ្សែរ និងក្បាលលេខមួយចំនួនដែលត្រូវបានបណ្តាញសង្គម Facebook អះអាងថាជាលេខ ប្រើសម្រាប់លួចទិន្ន័យ។ លេខ +375602605281, +37127913091 ​និងលេខដែលចាប់ផ្តើមដោយ +375, +371 ជាលេខដែលគេអះអាងថាប្រើសម្រាប់ចម្លងយកទិន្ន័យលើទូរស័ព្ទដៃរបស់អ្នកទាំងអស់។ ក្នុងនោះ តាមធម្មតាលេខប្លែកបែបនេះ អ្នកប្រកដជាគិតថា វាជាលេខក្រុមហ៊ុន ឬលេខដែលហៅមកពីបរទេស ជាការពិតវាជាលេខដែលគ្មានប្រភពច្បាស់លាស់ នៅពេលដែលអ្នកលើកទូរស័ព្ទភ្លាម វានឹងអាចម្លងយក Contact ID លេខគណនេយ្យធនាគា និងទិន្ន័យសំខាន់ៗរបស់អ្នកពីក្នុងទូរស័ព្ទដៃបានដោយស្វ័យប្រវត្តិ។

ដើម្បីជៀសវាងគ្រោះថ្នាក់នេះ អ្នកមិនគួរទទួល ឬហៅទូរស័ព្ទត្រលប់ទៅវិញទេ។ សូមចែកចាយព័ត៌មានដើម្បីអោយអ្នកដ៏ទៃទៀតបានដឹង៕

 

អត្តបទ៖ក លក្ខិណា

ប្រភព៖ Facebook

អាន៖ កំពូលតារាចម្រៀង មាស សុខសោភា បន្តរកុងត្រាជាមួយនឹង HUAWEI ងារជាអគ្គរាជទូតសុច្ឆន្ទៈនៅកម្ពុជា