ព័ត៌មាន

ក្តៅៗ តើអ្នកដឹងទេបណ្តាញFacebook នឹងប្រើMessenger appផ្ញើរលុយលឿន ហើយសុវត្ថិភាព

image

 

 

តើអ្នកចង់បានវិធីផ្ញើរប្រាក់ដែលលឿនបំផុតឱ្យមិត្តភក្តិរបស់អ្នកឬទេ? ក្រុមហ៊ុន Facebook នាំបច្ចេកវិទ្យាថ្មីមួយដែលងាយស្រួលឱ្យអ្នកផ្ញើរនៅពេលឆាប់ៗនេះ។

 image

Messenger app មានតួនាទីផ្ញើរសាច់ប្រាក់ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតលើបណ្តាញ Facebook ។ ម្សិលមិញ បណ្តាញសង្គមយក្ស Facebook បានបង្ហាញសមត្ថភាពថ្មីបន្ថែមទៀតរបស់ខ្លួនដោយអាចឱ្យអ្នកផ្ញើរសាចប្រាក់តាមរយះ ការប្រើប្រាស់ Messenger  នៅពេលភាគីទាំងសងខាងជា Friend លើបណ្តាញសង្គម Facebook រួមគ្នា។

លក្ខណះពិសេសថ្មីនេះ កាន់តែធ្វើឱ្យបណ្តាញសង្គម Facebook ដុះដាល និងជាបណ្តាញប្រណាំងប្រជែងពីសំណាក់បណ្តាញផ្សេងៗទៀតៗ។

 

ប្រហាក់ប្រហែលគ្នាដែរ បណ្តាញ Facebook ទើបតែទទួលបានដៃគូរថ្មីជាមួយ Snapchat  ដែលអាចបង្កើនសមត្ថភាពប្រើប្រាស់បណ្តាញសង្គមក្នុងការផ្ញើរសារ និងសាច់ប្រាក់ឱ្យគ្នា។   Venmo  និង Square Cash របស់ PayPal  ពេលនេះក៏បានបន្ថែមសមត្ថភាព link ភ្ជាប់ជាមួយកាត debit  របស់អ្នកប្រើប្រាស់ដែលអាចប្រើជាវិក័យប័ត្រជាមួយមិត្តភក្តិបាន។  

 

ការចំណាយប្រាក់ថ្មី អាចជួយឱ្យបណ្តាញសង្គម Facebook អាចបន្តរីកចំរឿនបន្ថែមជាមួយកម្មវិធីទូរស័ព្ទ។ មួយវិញទៀត អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បី log ចូលបណ្តាញសង្គមបានឡើងដល់ចំនួន 1.2 រយលាននាក់ កាលពីចុងឆ្នាំ 2014 ប៉ុន្តែវាជាចំនួនតិចជាងអ្នកប្រើប្រាស់សេវាកម្ម Messenger ។

 

សរុបមក Facebook នឹងរចនា Messenger app ឱ្យមានសមត្ថភាពផ្ញើរសាច់ប្រាក់ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតលើបណ្តាញសង្គមរបស់ខ្លួួន៕

 សូមបន្តចែកចាយដើម្បីឱ្យ អ្នកដ៏ទៃទៀត និងមិត្តភក្តិរបស់អ្នកបានដឹងពីបច្ចេកវិទ្យាថ្មីៗ!!!

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ក្រុមហ៊ុន APPLE លៃលកយកពណ៌មាស+មាសឈូកឱ្យស៉ីគ្នា……..

ប្រភព៖ Facebook