ព័ត៌មាន

ទូរស័ព្ទ Huawei Mate7 ឈ្នះពានរង្វាន់ “ការមកដល់នៃកំពូលស្មាតហ្វូនដ៏ល្អបំផុតប្រចាំឆ្នាំ 2015”

តាមប្រភពច្បាស់ការពីទីក្រុងស៊ាងហៃ ប្រទេសចិនបានឲ្យដឹងថា ក្រុមហ៊ុន​ Huawei ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទជាប់ចំណាត់ថ្នាក់លេខ 3 លំដាប់ពិភពលោកបានទទួលពានរង្វាន់ដ៏អស្ចារ្យមួយទៀតគឺពានរង្វាន់ ការមកដល់នៃកំពូលស្មាតហ្វូនដ៏ល្អបំផុតប្រចាំឆ្នាំ 2015” ដែលបានឈ្នះទៅលើទូរស័ព្ទ Huawei Mate 7 នៅក្នុងពិធីប្រគល់ពានរង្វាន់ Eleventh Hurun Best ដែលធ្វើនៅក្នុងទីក្រុងស៊ាងហៃ។

នៅក្នុងកម្មវិធីនេះ មានការប្រគល់ពានរង្វាន់ទៅលើម៉ាកប្រណីតៗច្រើនជាង 100 ម៉ាកផលិតផលដែលមានដូចជាឡាន  នាឡិការ គ្រឿងអលង្ការ យន្តហោះ ក៏ដូចជាទ្រព្យសម្បត្តិប្រណីតៗរបស់ធនាគារឯកជនផងដែរ។ Huawei Mate7 ត្រូវបានគេទទួលស្គាល់ពីសារៈសំខាន់ និងភាពល្អឥតខ្ចោះរួមទាំងការរីកចម្រើនរបស់ក្រុមហ៊ុន Huawei គឺ “ការរីកលូតលាស់កើនឡើងយ៉ាងឆាប់រហ័ស ការពង្រីកនូវប្រជាប្រិយភាព និងល្បឿននៃការលក់ដាច់ស្មាតហ្វូននេះលឿនបំផុត” ។

image

«Huawei Mate7 ត្រូវបានរួមបញ្ចូលនៅក្នុងការកើនឡើងនៃចំនួនខ្ពស់ក្នុងបញ្ជីម៉ាកថ្មីដ៏ប្រណិតនេះ ដែលជាភស្តុតាងដែលបង្ហាញថា យើងបានទទួលជោគជ័យក្នុងការបង្កើតស្មាតហ្វូនមួយដែលមានគុណភាពលំដាប់ខ្ពស់ដែលផ្ដល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើ។ យុទ្ធសាស្រ្តរបស់យើងផ្តោតទៅលើផលិតផលដែលល្អបំផុត” នេះជាសម្តីរបស់លោក KevinHo អគ្គនាយករបស់ Huawei Consumer Business Group 

លោកបានបន្ថែមថា «លើសពីនេះទៀត ការលក់ចេញ Mate 7 គឺច្រើនជាង 2 លានគ្រឿងគិតចាប់តាំងពីការប្រកាសស្មាតហ្វូន Huawei Mate7 នៅក្នុងខែកញ្ញាកាលពីឆ្នាំមុន យើងមានក្តីរំភើបរីករាយក្នុងការឃើញ Mate7 ទទួលការទទួលស្គាល់ជាសកលដូច្នេះ “។

image

របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវនេះក៏បានចេញផ្សាយ Huawei Mate7 ត្រូវបានគេចាត់ទុកថាជាប្រភេទ ISO 9000 សម្រាប់ថ្នាក់ខ្ពស់ដែលបង្ហាញថាក្រុមហ៊ុន Huawei Mate7 មានពិន្ទុផ្សព្វផ្សាយ (Net Promoted Score – NPS) គឺ 79%, 50% ខ្ពស់ជាងនៃឧស្សាហកម្មផ្សេងទៀតហើយនេះដែលមានន័យថាអតិថិជនដែលទិញស្មាតហ្វូននេះគឺចង់ណែនាំទៅអ្នកដទៃទៀត។

image

Huawei Mate7 មានលក្ខណៈពិសេសមានអេក្រង់ដ៏ទំហំធំ 6 អ៊ីញអេក្រង់ FHD សម្រាប់ការមើលកម្សាន្តច្បាស់ត្រជាក់ផ្នែក និងមានរាងស្តើង ដំណើរការកាន់តែលឿនជាមួយនឹងអង្គប្រតិបត្តិការ Octa-Core ល្បឿនគ្មានគូប្រៀបនិងមានថាមពលថ្មបានយូរដល់ទៅ 4100 mAh ដែល។ វាជាស្មាតហ្វូនដំបូងពីក្រុមហ៊ុន Huawei នឹងបំពាក់បច្ចេកវិទ្យាស្នាមម្រាមដៃ (Single Touch Finger-print)។ Huawei Mate7 ក៏បានទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជនល្បីៗដូចជាកីឡាករបាល់ទាត់ Cristiano Ronaldo និងតារាជាច្រើនរូបទៀតផងដែរ៕

អត្ថបទៈ ឆាន សុផា