ព័ត៌មាន

ក្រុមហ៊ុន Samsung សរុប55​រយលានគ្រឿងសម្រាប់លក់ឆ្នាំ 2015

ម៉ូដែលភ្លោះថ្មីចំនួនពីរគ្រឿងទើបតែត្រូវបានដាក់បង្ហាញ ហើយគម្រោងនឹងដាក់លក់ និងចែកចាយទូរទាំងសាកលលោកនៅខែក្រោយ។ គ្រាន់តែមានវត្តមានលើវេទិកាភ្លាម ​ម៉ូដែលកូនភ្លោះទាំងពីរគ្រឿងបានទាក់ចិត្តអ្នកប្រើប្រាស់ស្មាតហ្វូន និងគ្រោងបញ្ចេញលក់ឱ្យពេញទីផ្សារ។

 

image

 

យោងតាមរបាយការចេញពីហាងលក់ទូរស័ព្ទកូរ៉េ ក្រុមហ៊ុន Samsung គ្រោងដាក់លក់ម៉ូដែលភ្លោះរបស់ខ្លួនជាលើកដំបូងចំនួន 55​រយលានគ្រឿងក្នុងឆ្នាំ 2105 នេះ។

 

image

ក្រោយពេលដាក់បង្ហាញភ្លាមៗក្រុមហ៊ុនដាក់លក់ចំនួន 22.2 រយលានគ្រឿងសិន ទម្រាំជិតដល់ចុងឆ្នាំក្រុមហ៊ុននឹងបន្តការលក់ចំនួន 12.5 រយលានគ្រឿងទៀត។

 

image

 

ទូរស័ព្ទភ្លោះ Galaxy S6 និង  S6 Edge បំពាក់អេក្រង់ទំហំ 5.1-អ៊ីង ប្រើកម្រិតភាពច្បាស់ 2,560 X1,440 ភិចសែល។ សម្រាប់ប្រព័ន្ធដំណើរការកាន់តែពិសេសនោះ គឺក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធដំណើរការផ្ទាល់ខ្លួន Exynos 7420 (processor)  ដោយសាកសមជាមួយនឹងទំហំអង្គចងចាំ 3GB ( RAM) និងប្រើថាសផ្ទុកទិន្ន័យទំហំ32GB Galaxy S6 ប្រើថ្ម មានថាមពល 2,550 mAh ប៉ុន្តែ  Galaxy S6 Edge ប្រើថ្មមានថាមពល 2,600 mAh

អត្តបទប្រែសម្រួល៖ក លក្ខិណា​

អាន៖ចំណុចពិសេសខ្លះៗពី SAMSUNG GALAXY WIN បង្ហាញខ្លួនស្ងាត់ៗ

ប្រភព៖ Samsung