ព័ត៌មាន

Huawei តែងតាំងលោក David Sun អគ្គនាយកប្រតិបត្តិថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍

កាលពីថ្ងៃ 13 មីនា ឆ្នាំ 2015 ក្រុមហ៊ុន HUAWEI ជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ផ្នែកបច្ចេកវិទ្យា និងដំណោះស្រាយផ្នែកទូរគមនាគមន៍ និងជាក្រុមហ៊ុនស្មាតហ្វូនដ៍ធំលេខ 3 លើពិភពលោក បានតែងតាំងលោក David Sun អគ្គនាយកប្រតិបត្តិថ្មី ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ។

 លោក David Sun នឹងគ្រប់គ្រងនូវរាល់គ្រប់ដំណើរការ និងទទួលខុសត្រូវផ្នែកអភិវឌ្ឍន៍ អាជីវកម្ម ដូចជាផ្នែកបណ្តាញទូរសព្ទ័ ផ្នែកដំណោះស្រាយផ្នែកបច្ចេកវិទ្យា ទូរគមនាគមន៍ និងផ្នែកហ្គ្រុបអាជីវកម្មអតិថិជន (ស្មាតហ្វូន) ។

 image

ក្រុមហ៊ុន HUAWEI មានវត្តមាននិងដំណើរអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់តាំងពីឆ្នាំ 1997 ។ អគ្គនាយកប្រតិបត្តិថ្មីនេះ គឺពោញដោយបទពិសោធន៍ និងជោគជ័យក្នុងអាជីពដ៍យូរអង្វែង ក្នុងប្រវត្តិការងារ ដែលលោកដឹកនាំ និងពង្រឹងចំណែកទីផ្សារ ក៍ដូចជាជំរុញតួរលេខលក់មាន កំណើនដ៍ខ្លាំង ។

 លោកអគ្គនាយក Sun មានបទពិសោធន៍ក្នុងការងារជាថ្នាក់ដឹកនាំអស់រយៈពេល 17 ឆ្នាំ  ផ្នែកទូរគមនាគមន៍ បច្ចេកវិទ្យា គាត់បានចាប់ផ្តើមអាជីពជាមួយ Huawei តាំងពីឆ្នាំ 1998 ដោយទទួលបាននូវតំណែងថ្នាក់ដឹកនាំធំៗដូចជា នាយកក្រុមហ៊ុន Huawei ប្រចាំនៅ Hangzhou   នាយកក្រុមហ៊ុន Huawei ប្រចាំនៅ Guangzhou នាយកផ្នែកលក់ផ្នែក បណ្តាញណែតវឺក និងបច្ចេកវិទ្យា នៅប្រទេសចិន ។

 image

លោកអគ្គនាយក Sun បាននិយាយថា “ពិភពនៃបច្ចេកវិទ្យា ដំណោះស្រាយទូរគមនាគមន៍និងគ្រឿងអេឡិចត្រូនិក សម័យនេះ មានការប្រែប្រួល និងអភិវឌ្ឍន៍ដ៍ខ្លាំងបំផុត នេះគឺជាអ្វី HUAWEI នឹងឈោងចាប់នូវឱកាស ក្នុងយុគសម័យបំលាស់ប្តូរនេះ ។ HUAWEI បានតាំងចិត្ត ក្នុងការ នាំមកដំណោះស្រាយ និងសេវាកម្ម ដ៍ល្អបំផុត ថ្មីបំផុត និងធ្វើយ៉ាងណាអោយ អតិថិជនទទួលបានជោគជ័យ និងចំណេញក្នុងអាជីវកម្ម ។ “

 image

លោកអគ្គនាយក Sun ក៍ធ្លាប់ធ្វើជាអគ្គនាយកប្រតិបត្តិស្តីទី និងនាយកគ្រប់គ្រងផ្នែក បច្ចេកវិទ្យា និងដំណោះស្រាយផ្នែកទូរគមនាគមន៍ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មុននឹងលោកនឹងឡើងមកតំណែងនេះ ។ គួរបញ្ជាក់ថា ប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម ហុងកុង តៃវ៉ាន នេប៉ាល ឥណ្ឌា និង ស្រីឡាំងកា ។

 image

អំពីគ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន ​Huawei

ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំនួន ១៦​ នៅក្នុងប្រទេស​ជា​ច្រើន ​រួម​មាន​ ប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ផលិតផល និងសេវា​កម្ម​របស់ក្រុមហ៊ុន Huawei ពង្រីកដល់ជាង ១៧០​ ប្រទេស កំពុងបម្រើមួយភាគបី នៃចំនួនប្រជាជន​សរុបក្នុងពិភពលោក។ នៅឆ្នាំ ២០១៤ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បាន​​ជាប់​លំដាប់ថ្នាក់​លេខ​បីនៅលើពិភពលោក។ គ្រុប​អាជីវកម្ម​មួយ ​ក្នុងចំណោម​គ្រុប​អាជីវកម្ម​បី​របស់​ក្រុមហ៊ុន Huawei មានដូចជា គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei (BG) ដែល​ចែកចាយ​នូវ​ផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍អ៊ីនធើណេតតាមទូរស័ព្ទ (MBB) និង​ឧបករណ៍​អ៊ីនធើណេត​តាម​ផ្ទះ​។ ជាមួយនឹងបទពិសោធន៍អាជីវកម្មដ៏លើសលប់ផ្នែកបច្ចេក​វិជ្ជា​​ព័ត៌មាន និងទូរគមនាគមន៍(ICT) អស់រយៈពេលជាង២០ឆ្នាំ ជាបណ្តាញសកលដ៏ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្មលំដាប់ពិភពលោក ព្រមទាំងជាដៃគូដ៏មានបទពិសោធន៍ គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei (BG) បានប្តេជ្ញាពាំនាំយកបច្ចេកវិជ្ជាចុងក្រោយបំផុត ជូនដល់អតិថិជន ផ្តល់ជូនពិភពលោកនូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យ​សម្រាប់​​អ្នកប្រើប្រាស់គ្រប់ទីកន្លែង៕ ​