ព័ត៌មាន

Lenovo នឹងរកចំណុចកំពូលសម្រាប់ទីផ្សារ……………

ទីផ្សាររបស់កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Lenovo មានសភាពធំធេង លើសាកលលោក តែពេលនេះក្រុមហ៊ុនកំពុងតែពង្រីកទីផ្សារស្មាតហ្វូនរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាដើម្បីឈានដល់ចំណុចដែលបានកំណត់។

image

 

Lenovo K3 Note ត្រូវបានក្រុមហ៊ុនផលិតឡើងដោយកំណត់តម្លៃមួយសមស្របសម្រាប់អ្នកក្នុងតម្លៃប្រហែល 145 ដុល្លារ។ លក្ខណះពិសេសមួយចំនួនរបស់ទូរស័ព្ទនេះគឺ ប្រើអេក្រង់បង្ហាញប្រភេទ Full HD (display) កម្រិតបង្ហាញ 1920 x 1080 ភិចសែល មានដំណើរការដោយប្រព័ន្ធដំណើរការ octa core MediaTek MT6752 (processor)។ ម៉ូដែលនេះប្រើអង្គចងចាំទំហំ 2GB ( RAM) និងថាសផ្ទុកទិន្ន័យទំហំ 16GB ។ ដើម្បីថតយករូបភាពឱ្យកាន់តែច្បាស់ ម៉ូដែលនេះភ្ជាប់កាមេរ៉ា មុខទំហំ  5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ  13 មេហ្គាភិចសែល។

កាន់តែពិសេស ទូរស័ព្ទនេះ ប្រើប្រាស់ថ្ម មានសមត្ថភាពថ្ម 3000 mAh

 

ប្រភពអត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖

Twitch unit របស់ Amazon ត្រូវបាន Hack ខាតរកថាមិនត្រូវ បើ…………

ប្រភព៖Lenovo