ព័ត៌មាន

Google Glass នឹងក្លាយជាគ្រូបង្រៀនរាំផ្ទាល់ខ្លួនរបស់អ្នក

image

 

អស្ចារ្យណាស់ ក្រៅពីមុខងារជាវែនតាវិទ្យាសាស្រ្តហើយ ថែមទាំងអាចជាគ្រូបង្រៀនរាំដល់អ្នកបានថែមទៀត។ Google Glass មានវត្តមានលើបណ្តាញបច្ចេកវិទ្យាជាផលិតផលវិទ្យាសាស្រ្តចេញមុខថ្មីៗ   ហើយក្រុមហ៊ុន Google បានបំពេញប៉ាត៉ង់ថ្មីពីបច្ចេកវិទ្យាទំនើប និងចុងក្រោយរបស់ខ្លួន។

 

យោងតាមការស្រាយបញ្ជាក់ ពីបណ្តាញព៍ត៌មានទទួលបានពីក្រុមហ៊ុន Google បានឱ្យដឹងថា​ក្រុមហ៊ុនរបស់ខ្លួនកំពុងតែបំពេញពន្ធប៉ាតង់ថ្មី ស្តីពីការបង្កើនគុណភាព និងសមត្ថភាពថ្មីលើវែនតារបស់ខ្លួន។

សារក្នុងពន្ធប៉ាតង់បានបង្ហាញឱ្យឃើញថា ” ភាពជឿជាក់នៃការភ្ជាប់សមត្ថភាពថ្មីដើម្បីផ្តល់ព័ត៌មានឱ្យកាន់តែប្រសើរដោយវិធីសាស្រ្តងាយស្រួលបំផុត គឺការបន្ថែមការកំនត់បទចំរៀង និងបង្រៀនពីរបៀបរាំ លើប្រព័ន្ធណ្តាញបច្ចេកវិទ្យា” ។​

 image

Google Glass នឹងមានសមត្ថភាពវិភាគលើបទចំរៀងល្បីៗពេញនិយម និងអាចឱ្យអ្នកស្នើរសុំការបង្ហាត់របៀបរាំមានទាំងចង្វាក់ និងការផ្លាស់ប្តូរចលនាដែលមានចងក្នុង database របស់ខ្លួន។

អ្នកប្រើប្រាស់វែនតា អាចមើលវិដេអូរបង្ហាញរៀនពីលំនាំនៃការបោះជើង និងចលនារាំតាមចង្វាក់ ភ្លេងដោយក្តីរីករាយ។

 

យោងតាមការបកស្រាយជាហូរហែ លោក Mr. Schmidt បានបញ្ជាក់ឱ្យដឹងថា​ ការសិក្សារ និងបង្កើតកម្មវិធីនេះ ក្រុមហ៊ុន Google  ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ប៉ះពាល់  ព្រោះការសិក្សារនឹងមានបន្តទៀតមិនទាន់ពេញលេញទាំងស្រុងនោះទេ៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖

អ្នកវិទ្យាសាស្ត្រវ័យក្មេងបណ្តាញជ្រួតជ្រាប cyber spy

ប្រភព៖ Google