ព័ត៌មាន

Sony Xperia Z4 ចេញលក់ជាផ្លូវការ

ក្រុមហ៊ុន Sony បានបង្ហាញម៉ូដែលថ្មីៗជាច្រើន ពេលនេះម៉ូដែល Sony Xperia Z4 ត្រូវបានដាក់បង្ហាញ និងចែកចាយជាទូរទាំងសាកលលោក។

image

 

 ម៉ូដែល Sony Xperia Z4 ជាប្រភេទទូរស័ព្ទថ្មីដែលប្រើអេក្រង់បង្ហាញប្រភេទ   Quad HD display ហើយថែមជាមួយកម្រិតបង្ហាញប្រភេទ  Full HD  ជាមួយកម្រិតបង្ហាញទំហំ 1920 x 1080 ភិចសែល។

លក្ខណះពិសេសមួយចំនួនទៀតរួមមាន៖

Sony Xperia Z4  ភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាលប្រភេទ Octa Core មានល្បឿន  1.9GHz  និងប្រព័ន្ធដំណើរការ  Qualcomm Snapdragon 810  (processor) ។ លើសពីនេះទៅទៀត ម៉ូដែលនេះភ្ជាប់ GPU ប្រភេទ Adreno 430 GPU និងប្រើប្រាស់អង្គចងចាំទំហំ  3GB ( RAM)។

 

ទូរស័ព្ទនេះប្រើថាសផ្ទុកទិន្ន័យធំជាងមុន ទំហំ 32gB រួមជាមួយការបំពាល់កាមេរ៉ាមុខកាន់តែធំទំហំ5 និងភ្ជាប់កាមេរ៉ាទំហំ  20 មេហ្គាភិចសែល។ លក្ខណះពិសេសដែលប្លែកមួយទៀត ម៉ូដែល Sony Xperia Z4 ត្រូវបានគេប្រាប់ឱ្យដឹងថាភ្ជាប់ sensor ប្រភេទ Exmor RS ទំហំ 22 មេហ្គាភិចសែល។

 

ពេលនេះ ក្រុមហ៊ុនប្រកាសដាក់លក់ និងចែកចាយម៉ូដែល Sony Xperia Z4   ជាផ្លូវការចាប់ពីពេលនេះតទៅ៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖HTC បញ្ចេញម៉ូដែលថ្មីកាន់តែខ្លាំង

ប្រភព៖ Sony