ព័ត៌មាន

កាមេរ៉ា 3D ស្កែនត្រូវបានគេកំពុងសិក្សា……….

 

image

 

បច្ចេកវិទ្យាថ្មីៗ ជាច្រើនត្រូវបានបំពាក់ ភ្ជាប់បន្ថែម ជាច្រើនយ៉ាងមានជាហូរហែររាប់មិនអស់លើស្មាតហ្វូន និងកុំព្យូទ័រ។ កាមេរ៉ាថ្មីត្រូវបានក្រុម CalTech បង្ហើបឱ្យដឹងថា នឹងមានសមត្ថភាពប្រើ 3D scan។

 

image

 

 

ថ្មីៗនេះ ក្រុម CalTech បានសិក្សា និងស្រាវជ្រាវបន្ថែមលើសមត្ថភាពកាមេរ៉ា ដែលដឹកនាំដោយសាស្រ្តាចារ្យ Ali  Hajimiri។ ការសិក្សានោះអាចបានបង្ហាញឱ្យឃើញថា កាមេរ៉ានោះនឹងអាចប្រើប្រាស់ដើម្បី ធ្វើការស្កែនជាប្រភេទ 3D scans។ chip ថ្មីនេះត្រូវបានគេហៅថា nanophotonic និងយកមកពី LIDAR ដើម្បីបន្ថយទម្ងន់ ប្រវែង និងជម្រៅសម្រាប់ភិចសែលនីមួយៗ។

 

 

image

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញឱ្យដឹងថា high-tech LIDAR នឹងត្រូវបានបង្រួមមកឱ្យតូច ហើយក្រុមអ្នកស្រាវជ្រាវក៏បានសិក្សារពីលើកម្រិត 16 ភិចសែលដែលគេប្រើលើឧបរណ៍បច្ចុប្បន្ន។  ការបង្កើត chip ថ្មីនេះថែមទាំងអាចស្កែនយករូបភាពដោយមិនចាំបាច់បង្វិលឧបករណ៍នោះទេ៕

 

image

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ហេតុផល ៥ យ៉ាងដែលអ្នកគួរជ្រើសរើសផលិតផល SAMSUNG ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

ប្រភព៖  CalTech