ព័ត៌មាន

ក្រុមហ៊ុន Apple លក់នាឡិការជាផ្លូវការក្នុងថ្ងៃនេះ

 image

ក្រុមហ៊ុន Apple ផលិតបាននាឡិការដៃជាច្រើនប្រភេទ ហើយពេលនេះក្រុមហ៊ុន Apple បានប្រកាសដាក់លក់លើ Online ហើយអ្នកអាចកម្មងបានហើយពេលនេះ។

ព្រឹកនេះ ក្រុមហ៊ុន Apple បានថ្លែងសន្ទរកថាជាផ្លូវការ ដើម្បីដាក់បង្ហាញនាឡិការដៃរបស់ខ្លួន។ នាឡិការដៃនោះប្រើប្រាស់ជាគូរនឹង iPhone ដែលបានបង្ហាញខ្លួនកាលពីថ្ងៃទី24  ខែកុម្ភះ ។ ការកម្មង់ជាផ្លូវការនេះ ក្រុមហ៊ុនធ្វើឡើងនៅរដ្ឋ California និង US។

 

ក្រោយមកទៀត ក្រុមហ៊ុន Apple នឹងដាក់បង្ហាញផលិតផលខ្លួនបន្តនៅចក្រភពអង់គ្លេស។  ការដាក់លក់នេះទៀតសោត ក្រុមហ៊ុនមិនបានលក់ឱ្យអតិថិជនណាដែលមករកទិញក្នុងហាង់ផ្ទាល់ដោយពុំបានកក់ទុកនោះទេ។ ក្រុមហ៊ុនធ្វើដូចនេះគឺចង់ឱ្យអ្នកដែលចាប់អារម្មណ៍កម្មង់នាឡិការដៃតាម mail ហើយក្រោយមកទើបមានការដឹកជញ្ចូនឱ្យអតិថិជន៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ទិញ ១ ថែម ៥ អបអរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ជួប មាស សុខសោភា នៅស្តង់ HUAWEI នៅថ្ងៃទី ១៦ មេសាក្នុងកម្មវិធី​អង្គរ​សង្ក្រាន្ត

ប្រភព៖  Apple