ព័ត៌មាន

Huawei P8 សម្ភោធជាផ្លូវការ រហស្សនាមថា “លើសពីកំពូលស្មាតហ្វូន រូបរាងលើសពីភាពឥតខ្ចោះ និងកាមេរ៉ាកំរិតអាជីពផ្នែកបំលែងពន្លឺ” (វីដេអូ)

កាលពីថ្ងៃទី 15 មេសា ឆ្នាំ 2015 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនហ៊ួវៃ ដែលជាក្រុមហ៊ុន ស្មាតហ្វូនដ៍ធំលំដាប់ថ្នាក់លេខ 3 លើពិភពលោក បានដាក់សម្ភោធជាផ្លូវការលើទីផ្សារពិភពលោក នូវស្មាតហ្វូនស៊េរីថ្មីបំផុត  Huawei P8 ដែលជាស្មាតហ្វូនលំដាប់ខ្ពស់ លើសពីកំពូលស្មាតហ្វូន ពោល គឺជាស្មាតហ្វូនដែលមានរូបរាងរចនាឡើងលើសពីភាពឥតខ្ចោះ គួបផ្សំរវាងបច្ចេកវិទ្យា ស្តើង ស្រាល មាំ ងាយស្រួលប្រើ និងសករាជថ្មីនៃបច្ចេកវិទ្យាទំនើបឈានមុខ ផ្នែកមុខងារកាមេរ៉ាដែលថតនៅទីងងឹត រឺខ្សោយពន្លឺ ដែលអាចរំពឹងថានឹងលក់បានយ៉ាងច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅ អាគារ Old Billingsgate នាទីក្រុងឡុង ប្រទេសអងគ្លេ់ស ដែលប្រជាជនលើពិភពលោកស្គាល់ថា ជាអាគារដ៍ ស្រស់ស្អាត លើផ្នែកសិល្បៈ រចនាបទ ទំនើបស៊ីវិល័យ សម័យទំនើប ។ ស្មាតហ្វូនស៊េរីថ្មីបំផុត  Huawei P8 គឺត្រកូលមួយនៃត្រកូលដ៍ល្បឺរបស់ហ៊ួវៃ គឺស៊េរី P ដែលពោរពេញទៅដោយការរចនាដ៍ឥតខ្ចោះមាន អត្ថប្រយោជន៍ថ្មីៗទំនើបជាច្រើន ងាយស្រួលប្រើ និងមុខងារលើសពីកាមេរ៉ាអាជីពមួយចំនួន ដើម្បីបំពេញ តម្រូវចិត្ត ការពេញនិយម និងក្តីសុបិន្តអ្នកប្រើ ។

image

Huawei P8 លើសពីកំពូលស្មាតហ្វូន ការរចនារូបរាងលើសពីភាពឥតខ្ចោះ និងបច្ចេកវិទ្យាកំរិតកំពូល

រូបរាងនិងការរចនាដ៍ទាក់ទាញ លើសពីភាពឥតខ្ចោះ ដោយរួមផ្សំនូវរចនាបទបែបទំនើបស៊ីវិល័យ រាងងាយស្រួលកាន់ពេញដៃ រាងកោងគែម រាងជាកូនសៀវភៅ ដោយមានធាតុផ្សំកញ្ចក់ និងដែក ដែល ធន់នឹងកំដៅថ្ងៃ ។ ការរចនា ត្រូវបានជំរុញដោយគំនិតដែលពោរពេញដោយភាពស្រស់ស្អាត ប្រណិតភាព ពីវប្បធម៌ចំរុះប្រទេសផ្សេងៗគ្នា ធ្វើអោយរាងកាន់តែទាក់ទាញ ពេញនិយម ពេញចិត្ត ស្រស់ស្អាត និងកាន់តែឥតខ្ចោះ ដោយតួរទាំងមូលស្រោបដោយលោហៈធាតុ ជាមួយនឹងរាងដូចគ្រាប់ពេជ្រ និងពណ៌ដ៍ពេញនិយម នោះគឺ ពណ៌ប្រាក់ មាស ខ្មៅ និងប្រផេះ។

image

Huawei P8 បញ្ចាក់ពីភាពលេចធ្លោរ នៃការរចនារូបរាង លើសពីភាពឥតខ្ចោះ និងបច្ចេកវិទ្យា

ដោយបន្តនូវគោលគំនិតនៃការរចនារូបរាងនៃស៊េរី P មុនៗ Huawei P8 បង្កើតឡើងនូវរូបរាងកាន់តែ ទាក់ទាញ ស្តើង មាំ លឿន ដែលមានចំណុចលេចធ្លោរដូចខាងក្រោមៈ

  • បច្ចេកវិទ្យា និងដំណើរការពត់តួរស្រោមលោហៈធាតុ (nano-injection molding) ជាមួយនឹងតំណរ ភ្ជាប់គែមដ៍ស្តើង បើធៀបនឹងទំហំអេក្រង់ ។

  • កម្រាស់ទូរសព្ទ័ត្រឹមតែ 6.4 មីលីម៉ែត្រ បំពាក់ដោយរន្ធសំរាប់ដំណើរការស៊ីមពីរ ប្រភេទ4G

  • រូបរាង បានរចនាឡើងជា3ស្រទាប់ ដែលធ្វើអោយទូរសព្ទ័ កាន់តែធន់ និងបង្កើនល្បឿនក្នុងការ ប្រើប្រាស់

  • បំពាក់នូវអង្គប្រតិបត្តិការ ប្រភេទ Kirin 930, 8-core 64bit; 2.0GHz chipsetជាមួយនឹងប្រព័ន្ធ ប្រតិបត្តិការ Android™ 5.0 ដែលជាលក្ខណៈពិសេសជំរុញសមត្ថភាពនិងល្បឿនប្រមាណ 20% លឿនជាង បើធៀបនឹងទូរសព្ទ័ផ្សេងៗ

  • អេក្រង់ មានទំហំម៉ាពេញចិត្ត ពេញភ្នែក រហូតដល់ 5.2”អ៊ីញ កំរិត FHD ជាមួយនឹងកំរិតភាពច្បាស់ ធម្មជាតិឥតខ្ចោះ 1080p (1920 x 1080); 424ppi

  • អាចនិយាយ និងស្តាប់លឺច្បាស់ ក្នុងស្ថានភាពដែលមានសំលេងរំខាន រឺកន្លែងដែលមានការជជែក គ្នាច្រើន រឺមានសំលេងខ្លាំង

  • អាចនិយាយបែប Conference call ដោយបើក Loud Speaker បានលឺច្បាស់ល្អចំងាយប្រមាណ 2 ម៉ែត្រ

image

Huawei P8 ផលិតឡើងជាពិសេស ដោយយល់ពីជម្រៅចិត្តអ្នកប្រើ

Huawei P8 គឺជាបដិវត្តន៍ថ្មីនៃបច្ចេកវិទ្យាចុចលើអេក្រង់ ដែលយល់ពីញាណរបស់អ្នកប្រើ ។ លោកអ្នកគ្រាន់តែយកខ្នងម្រាមដៃគោះពីរដងលើអេក្រង់ នោះនឹងធ្វើការថតទុកនូវរូបនិងអត្ថបទពេញលើអេក្រង់ (Screen capture/shoot) និងអាចគូររង្វងលើ់អេក្រង់ នូវកន្លែងដែលចង់រក្សាទុកបានភ្លាមៗ ។ ស៊េរីថ្មី Huawei P8 បំពាក់មុខងារ អាចហៅរកទូរសព្ទ័ (Search phone by voice) ពេលដែលលោកអ្នកភ្លេចដៃ រឺបាត់ នៅជិតៗ ខ្លួន ដូចជាគ្នា ក្នុងឡាន រឺក្នុងផ្ទះ រឺក្នុងការិយាល័យធ្វើការ ដោយនិយាយរកទៅកាន់ Huawei P8 នូវសំលេងដែលបានថតទុក ។

បច្ចេកវិទ្យាផ្តាច់មុខតែមួយគត់ Huawei  ក្នុងការដំណើរការថ្មអោយប្រើបានយូរ ធ្វើអោយ Huawei P8 អាចប្រើបានយូរ ទោះបីជារាងកាន់តែស្តើង តែសមត្ថភាពកាន់តែខ្ពស់ និងប្រើថ្មតិច ។ ស៊េរីថ្មីនេះ   បំពាក់កំលាំងថ្ម 2680 mAh ជាមួយនឹងល្បឿនអង្គប្រតិបត្តិការ 3GB និង 16GB ROM  ដែលជា       លក្ខណៈពិសេស ជំរុញសមត្ថភាពនិងល្បឿនប្រមាណ 20% លឿនជាង បើធៀបនឹងទូរសព្ទ័ផ្សេងៗ ថែមទាំងបំពាក់កាមេរ៉ាក្រោយទំហំ 13MP និង កាមេរ៉ាមុខ 8MP ។

image

លោក រីឆាត យូ  (Richard Yu) អគ្គនាយកប្រតិបត្តិគ្រុប​អាជីវកម្ម​អតិថិជននៃក្រុមហ៊ុនហ៊ួវៃ បានសង្កត់ធ្ងន់ថា “ Huawei P8 នឹងក្លាយជាស្មាតហ្វូន ដ៍ងាយស្រួលប្រើបំផុត ពេញចិត្តបំផុត សំរាប់  អតិថិជននៅទូទាំងពិភពលោក ។ លោកបានបន្ថែមថា  ដោយផ្អែកលើការស្រាវជ្រាវទីផ្សារ យ៉ាងស៊ីជម្រៅពីតម្រូវចិត្តអតិថិជន   Huawei បានផលិតស្មាតហ្វូនស៊េរី P8 នេះដើម្បីឆ្លើយតបនូវតម្រូវការ ក្តីស្រម៉ៃ និងកង្វះខាត អតិថិជនថ្នាក់ខ្ពស់ ដែលជាអតិថិជនសំភារៈនិយម អ្នកហ៊ឺហា អ្នកលេង         ស្ទាយល៍កាលីបៗ ទំនើបៗ នាពេលបច្ចុប្បន្ននេះ ជាពិសេសទៅទៀត គឺសមត្ថភាព និងមុខងារ      កាមេរ៉ានិងបណ្តាញតភ្ជាប់គ្រប់ណែតវើក ។ ដោយផ្អែកលើលទ្ធភាពជំរុញទីផ្សារ និងផ្សព្វផ្សាយ ចំពោះស៊េរី P កន្លងមក ក្រុមហ៊ុនជឿជាក់ថា ស៊េរីថ្មីដ៍កំពូល Huawei P8 នឹងក្លាយទៅជាស្មាតហ្វូនដ៍ពេញនិយមបំផុត លក់ដាច់បំផុត និងទទួលបាននូវការកោតសរសើរ ពីសំណាក់អតិថិជនទៅទូទាំងពិភពលោក ក្នុងឆ្នាំ 2015 នេះ ។ ”

Huawei P8 បំពាក់មុខងារកាមេរ៉ាលើសកំរិតអាជីពផ្នែកបំលែងពន្លឺ

លក្ខណៈពិសេសលេចធ្លោររបស់កាមេរ៉ា Huawei P8 រួមមានៈ

  • បំពាក់បច្ចេកវិទ្យាឈានមុខ លើមុខងាររក្សាលំនឹង និងធ្វើអោយពន្លឺរូបភាពអោយច្បាស់ ដោយមិនចាំ បាច់ប្រើ Flash កំរិត 1.2° (Optical Image Stabilizer)ដែលជួយធ្វើអោយគុណភាពរូបថត និងវីដេអូកាន់តែច្បាស់ និងទប់លំនឹង ជាពិសេសធ្វើអោយរូបភាពកាន់តែមុតថ្លា និងច្បាស់ ។

  • បំពាក់បច្ចេកវិទ្យាឈានមុខដំបូងគេបង្អស់លើពិភពលោកលើសែនសឺរ RGBW (4 ពណ៌)  ដែលជួយួពន្លឺ បាន 32% ក្នុងស្ថានភាពកុងពន្លឺ និង 78% ក្នុងទីងងឹត រឺខ្សោយពន្លឺ ។ កំរិតនៃ DSLR និង Image Signal Processorជួយបន្ថែមលើមុខងារកាត់បន្ថយសំលេងពេលថត និងបន្ថយពន្លឺកុង និងទីងងឹត ។

  • កាមេរ៉ាបំពាក់មុខងារជាលើសពីកាមេរ៉ាអាជីព និងមានលក្ខណៈជាសិល្បៈ4 បែប ដើម្បបីំពេញនូវ ក្តីស្រមៃ និងកំលាំងជំរុញទឹកចិត្តអ្នកសិល្បៈ ក៍ដូចជាអ្នកកាន់ការក្នុងស្ទួឌីយោថត រឺអ្នកថតរូបអាជីព ។

មុខងារបំលែងពន្លឺ ផ្តល់ជាលទ្ធផល 4 ពេលលោកអ្នកកំពុងថត គឺ (1) ថតបាននូវខ្សែពន្លឺល្អិតៗ (Taillights track), (2) ថតបានខ្សែពន្លឺទាបខ្ពស់តាមល្បឿន (Light graffiti) (៣) ថតបានខ្សែទឹកតូចៗ រឺពន្លឺក្នុងទឹក (Silky water) និង (4) ថតបានផ្កាយតូចៗលើមេឃយ៉ាងច្បាស់ (Star track) ជាមួយនឹង មុខងារទេពអប្សរពន្លឺ និងក្រោមដំណក់ទឹកភ្លៀង ក៍ដូចជាមុខងារមើលរូបភ្លាមៗ ដូចដែលអ្នកបានឃើញ នឹងភ្នែកលក្ខណៈជា DSLR។

image

មុខងារកាមេរ៉ាមួយទៀតរបស់ Huawei P8 គឺការថតវីដេអូកាត់តប្រសិនបើអ្នកប្រើជាអ្នកដឹកនាំថត ។ មុខងារនេះ អនុញ្ញាតិអោយ អ្នកប្រើបញ្ជារនិងតភ្ជាប់រហូតដល់ស្មាតហ្វូនដែលដំណើរការ ដោយប្រពន្ធ័ប្រតិបត្តិការ Android ចំនួន 3 ទូរសព្ទ័ផ្សេងទៀត ក្នុងកំឡុពេលថតវីដេអូ ដើម្បីចាប់យករូបភាពពីជ្រុង រឺទិសខុសៗគ្នា ចំនួន 4 ទិស ក្នុងពេលដំណាលគ្នា ហើយក៍អាចបញ្ចូលគ្នាដើម្បីកាត់តជាវីដេអូសំរេចមួយ ។

មុខងារកាមេរ៉ាមួយទៀត ដែលគួរអោយកត់សំគាល់របស់ Huawei P8 គឺការថតរូបខ្លួនឯងកាន់តែងាយ ស្រួល (Selfie mode) ដែលជួយធ្វើអោយរូបថតកាន់តែច្បាស់ មុខស្អាត និងអាចស្គាល់មុខ អ្នកដែល នៅក្នុងរូបថត កាន់តែលឿនផងដែរ ។

គួរកត់សំគាល់ថា ស៊េរី P របស់ Huawei គឺជាស៊េរីលំដាប់កំពូល លើសគ្រប់ស៊េរីផ្សេងៗ របស់ខ្លួន ដែលល្បឺសុះសាយ ទាំងផ្នែករូបរាងទាក់ទាញ និងការរចនាលើសពីភាពឥតខ្ចោះ ទាំងស្តើង ទាំងស្រាល ទាំងមាំ ដោយទទួលបាននូវ ជោគជ័យយ៉ាងសម្បើមនៅទូទាំងពិភពលោក ពោលគឺអតិថិជននៅទូទាំង ពិភពលោក ស្គាល់និងជឿជាក់ លើស្មាតហ្វូន Huawei គឺតាមរយៈស៊េរីដ៍កំពូល គឺស៊េរី P នេះឯង ។ តួរលេខលក់របស់ Huawei P6 សរុប ប្រមាណ 5 លានគ្រឿង ក្នុងបណ្តាប្រទេសចំនួន 60 និង Huawei P7 លក់បានរហូត 4 លានគ្រឿង ក្នុងបណ្តា 100 ប្រទេស ត្រឹមតែរយៈពេល 6 ខែ ។ ភាពជោគជ័យ និងតួរលេខលក់កើនខ្លាំងនៃស៊េរី P6 និង P7 គឺជាកត្តាជំរុញនូវតម្រូវការយ៉ាងខ្លាំង និងភាពអន្ទសារ កញ្ច្រោលយ៉ាងខ្លាំង ពីសំណាក់អតិថិជននៅទូទាំងពិភពលោក ចំពោះ Huawei P8 ថ្មីនេះ ។

image

ក្នុងពិធីសម្ភោធជាផ្លូវការដ៍ធំនេះ ក្រុមហ៊ុនក៍បានបញ្ជក់ថា Huawe P8 មានពីរ Version ពោលគឺ Version ធម្មតា តម្លៃប្រមាណ 499 ផោន និង Version ខ្ពស់ តម្លៃប្រមាណ 599ផោន ដែលមានដាក់លក់នៅបណ្តា ប្រទេសចំនួន 30 ដូចជា បារាំង អាល្លឺម៉ង់ ចិន អង់គ្លេស អេស្បាញ ម៉ិចស៊ិចកូ បាគីស្ទាន អ៊ីតាលី អាមេរិចខាងត្បូង ទួគឺ អារ៉ាបរួម កូឡុំប៊ី និងបណ្តារប្រទេសធំៗមួយចំនួនទៀត ។ ចំណែកឯនៅអាស៊ីភាគអាគ្នេយ៍ នឹងអាចមានលក់នៅចុងខែឧសភា និងនៅកម្ពុជានាពាក់កណ្តាលខែមិថុនា ឆ្នាំ 2015 នេះ ។