ព័ត៌មាន

Samsung Galaxy S6​ មានបញ្ហាលើ……………..

Samsung Galaxy S6​ បង្ហាញខ្លួន ជាមួយសមត្ថភាពទាក់ទាញ ហើយកាន់តែពិសេសទទួលបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ស្មាតហ្វូនទំនើបៗបច្ចុប្បន្ន។ ពេលនេះ ប្រព័ន្ធដំណើរការផ្នែកខាងមុខរបស់ម៉ូដែលថ្មីនេះមានបញ្ហាលើចង្កោមកាមេរ៉ា។

 

image

 

 

យោងតាមប្រភពព័ត៌មាន Techblo បានឱ្យដឹងថា ថ្មីៗនេះ អ្នកប្រើប្រាស់បានរកឃើញកង្វះខាតបច្ចេកទេសលើម៉ូដែល Samsung Galaxy S6។ ក្នុងចង្កោមកាមេរ៉ា មានស៊ុមព័ទ្ធជុំវិញ ហើយស៊ុមនោះទៀតសោតត្រូវបានគេលាយព័ណ៌ដើម្បីបន្ថែមភាពស្រស់ស្អាតឱ្យស៊ីគ្នានឹងពណ៌របស់ទូរស័ព្ទដើម្បីឱ្យមើលទៅកាន់តែទាក់ទាញ។ ប៉ុន្តែពេលនេះ ស៊ុមនោះត្រូវបានគេរកឃើញថាស្លកពណ៌។ ក្នុងរង្វង់ព័ទ្ធជុំវិញកាមេរ៉ាប្រែប្រួលពណ៌ក្រោយពីប្រើប្រាស់មិនទាន់បានប៉ុន្មាន។

 

image

 

ម៉ូដែល Galaxy Note 4 មុនក៏ប្រទះបញ្ហាស្រដៀងគ្នានេះដែរ ក្នុងការលាបពណ៌លើសម្បកទូរស័ព្ទផ្សំពីធាតុអាលុយមីញ៉ូម។

យោងតាមព័ត៌មានចរាចរលើវ៉ីបសាយធំៗមួយចំនួនបានលើកឡើងផងដែរថា Galaxy S6 Edge ក៏មានបញ្ហាកោស ឆូត យ៉ាងខ្លាំងលើកញ្ចក់គម្រប និងលើ sensor ស្នូលផងដែរ។  គម្របកញ្ចក់របស់រងការឆូតយ៉ាងគ្រវ៉េមក្រវ៉ាម  បើប្រើឈើចាក់ធ្មេញមកឆូតទៀតនោះបង្ករឱមានស្នាមកាន់តែជ្រៅ។

សរុបមក​ក្រុមហ៊ុន Samsung ទទួលបានទីផ្សារផលិតផល​ និងទទួលបានចំណូលខ្ពស់ ប៉ុន្តែផ្ទុយទៅវិញ ផលិតផលរបស់ Samsung មិនទាន់ទទួលបានគុណភាពល្អ ពេញទាំងស្រុងទេ គឺតែងតែមានបញ្ហាចោទឡើងបន្តិចបន្តួចជាបន្តបន្ទាប់៕

 

អត្តបទ៖ក លក្ខិណា 

អាន៖