ព័ត៌មាន

ថ្មី iPad Pro ផ្លាស់ប្តូរការរចនាកាន់តែ…………

image

 

បែកធ្លាយរូបភាពម៉ូដែលថ្មី iPad Pro ប្រើប្រាស់អេក្រង់កាន់តែតូចជាងមុន។ ក្រៅពីអេក្រង់តូចមានលក្ខណៈពិសេសខុសគ្នាពីម៉ូដែលមុនមួយចំនួនទៀត។ តើមានអ្វីខ្លះដែលម៉ូដែលថ្មីពិតជាប្លែក។

 

ម៉ូដែល iPad មានច្រើនប្រភេទ ប៉ុន្តែម៉ូដែល iPad Proថ្មី ប្លែកខុសពីម៉ូដែលមុនដោយបំពាក់អេក្រង់ទំហំ​12.9 អ៊ីង។ យោងតាមរូបភាពដែលគេប្រមូលបានលើវ៉ិបសាយបារាំងបានបង្ហាញយ៉ាងច្បាស់ថា សម្បក iPad Pro មានរូបរាងតូចជាងម៉ូដែល iPad Air 2 ក្នុងកម្រិតច្រើនគួរសម។

 

ទំហំដែលគេបានប្រមាណនោះគឺទំហំទាំងបីប្រមាណ 305.7 x 222.6 x 7.2 mm។ ម៉ូតរបស់ iPad Pro ត្រូវបានរចនាឡើងមានលក្ខណៈប្រហាក់ប្រហែលម៉ូដែល iPad Air 2។ ប៉ុន្តែវានឹងមានលក្ខណៈប្តូរបន្ថែមទៀតលើចំណុចបំពងសម្លេង ប្តូរពីក្រោមមកដាក់នៅផ្នែកខាងលើ ហើយនៅគែមខាងឆ្វេងនឹងបំពាក់ Lightning  ឬ USB-C ផត។

 

គួររំលឹកផងដែរថា iPad Pro ប្រើអេក្រង់ធំរបស់ក្រុមហ៊ុន Apple ដែលបានដាក់បង្ហាញលើកមុនទទួលបានការគាំទ្រ និងមានអ្នកប្រើប្រាស់យ៉ាងច្រើន ដូចច្នេះម៉ូដែលថ្មីនេះនឹងទទួលបានទីផ្សារធំបន្ទាប់ជាបន្ត៕

 

អាន៖ក្រុមហ៊ុនសាមស៊ុង ដាក់លក់កំពូលស្មាតហ្វូន SAMSUNG GALAXY S6 & S6 EDGE មុនកំណត់

ប្រភព៖Apple

អត្តបទ៖ ក លក្ខិណា