ព័ត៌មាន

ពិធីជួបជុំផ្តល់សំណាងដល់ អតិថិជន និង អ្នកសារព័ត៌មានជាមួយ Samsung Galaxy S6 និង Galaxy S6 Edge

នៅថ្ងៃច័ន្ទ ទី 20  ខែ មេសា ឆ្នាំ 2015 ក្រុមហ៊ុនសាមសុង បានសម្ពោធផលិតផលថ្មី របស់ខ្លួន​ ដែលទើបតែចេញលក់នៅលើទីផ្សារនៃប្រទេសកម្ពុជា នោះគឺ​ Samsung Galaxy S6 និង Galaxy S6 edge នៅឯហាងលក់ទូរសព្ទ័ដៃអប្សរា នាមជ្ឈមណ្ឌលកម្សាន្តផាកវ៉េ ម៉ៅសេងទុង រយៈពេល 1 ម៉ោង ពីម៉ោង 9 កន្លះ ដល់ 10 កន្លះ ដែលមានការ​ចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជនដែលគាំទ្រផលិតផល​ សាមសុង សិស្សនិស្សិត អ្នកសារព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗរបស់ក្រុមហ៊ុន Samsung។

 image

image

ក្នុងបរិយាកាសដែលពោរពេញ ទៅដោយការរចនាដ៏ស្រស់ត្រកាលនាព្រឹកនោះ​ បានរំលេចនូវភាពស្រស់ស្អាតរបស់ Samsung Galaxy S6 និង Galaxy S6 edge ដែលបានទទួលការគាំទ្រពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន។​ ទន្ទឹមនឹងនោះ លោក​ ជា​ សុជាតិ នាយកផ្នែកទូរស័ព្ទដៃ សាមសុងថៃ អេឡិកត្រូនិច ប្រចាំ កម្ពុជា-ឡាវ​ បានមានប្រសាសន៍ថា Samsung Galaxy S6 និង Galaxy S6 edge នេះគឺជាបច្ចេកវិជ្ជាឈានមុខគេបង្អស់ និងផលិតឡើងចេញរូបរាងដ៏ឥតខ្ចោះជាកំពូលស្មាតហ្វូនជំនាន់ថ្មីជាមួយនឹងវត្ថុធាតុដើមល្អបំផុតគ្មានគូប្រៀប។

 image

image

បងប្រុស ស៊ឹម វិសុទ្ធ ម្ចាស់ហាងលក់ម៉ូតូ គឹមចាន់ដារ៉ា ជាអ្នកចូលរួមក្នុងកម្មវិធីសម្ពោធ និងជាអ្នកឈ្នះការបញ្ចុះតម្លៃ 50 ភាគរយ បានឲ្យដឹងថា «ខ្ញុំឃើញ កញ្ញា ឱក សុគន្ធកញ្ញា បង្ហោះនៅលើបណ្តាញសង្គម ហ្វេកប៊ុក​ ពីកម្មវិធីថ្ងៃនេះ ហើយខ្ញុំមានចំណាប់អារម្មណ៍ក៏មកចូលរួមក្រែងលោមានឱកាស [……] មិននឹកស្មានថាឥឡូវខ្ញុំបានឈ្នះអញ្ចឹងសោះ! ខ្ញុំរំភើបមែនទែន ហើយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នេះ ខ្ញុំសម្រេចចិត្តទិញ Samsung Galaxy S6 edge មួយគ្រឿងប្រើនឹងគេហើយ » ។ កញ្ញា ហេង ធារី ជាអ្នកឈ្នះង្វាន់ជាដុំថ្មសាកសាគួរក្រៅ Samsung Battery Pack 8,400mAh  បានបន្ថែមទាំងសប្បាយរីករាយដែរថា «នាងខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សាមសុង ដែលតែងតែរៀបចំកម្មវិធីបែបនេះឡើងជាមួយការផ្តល់ជូនពិសេសសដល់អ្នកចូលរួម ហើយក៏សូមសំណូមពរឲ្យក្រុមហ៊ុន​ សាមសុង បើសិនជាអាច មេត្តាផ្តល់រង្វាន់បែបនេះឲ្យបានច្រើនបន្តទៀតនៅកម្មវិធីក្រោយ»។

image

គួរបញ្ជាក់ថា នៅក្នុងពិធីជួបជុំ និងសម្ពោធជាផ្លូវការនេះ មានការផ្តល់សំណាងជាច្រើនដល់អ្នកចូលរួមទាំងអស់ផងដែរ ។ អ្នកឈ្នះរង្វាន់ទូរស័ព្ទ Samsung Galaxy S6 បានទៅលើលោក សេង សុខហេង ជាមន្ត្រីសារព័ត៌មានពីស្ថានីយ៍ទូរទស្សជាតិកម្ពុជា ។ អ្នកឈ្នះការបញ្ចុះតម្លៃ 50% បានទៅលើលោក ស៊ឹម វិសុទ្ធ ។ អ្នកឈ្នះរង្វាន់ 50 ដុល្លារ ជាទឹកប្រាក់សុទ្ធពីការចូលរួម ដែលផ្តល់ជូនក្នុងរយៈពេល 60 នាទី ចំនួន 4 រង្វាន់ និងរង្វាន់ជាដុំថ្មសាកសាគួរក្រៅ Samsung Battery Pack 8,400mAh  រហូតដល់ 5 រង្វាន់ ។