ព័ត៌មាន

ក្បួនដង្ហែកំពូលទូរស័ព្ទ Galaxy S6 និង S6 edge ធ្វើឲ្យភ្ញាក់ផ្អើលពេញក្រុងភ្នំពេញ

នៅថ្ងៃអាទិត្យ ទី 19 ខែ មេសា ឆ្នាំ 2015ស្របពេលដែលមនុស្សម្នាជាច្រើនត្រឡប់ពីស្រុក កំណើត និងពីកន្លែងកម្សាន្តនានាចូលក្រុងភ្នំពេញក្រុមហ៊ុនសាមសុងបានទាញយកចំណាប់ អារម្មណ៍មនុស្សរាប់ពាន់អ្នកជាមួយនឹងការធ្វើក្បួនដង្ហែដែលមានរយៈពេល៨ម៉ោងកន្លះ ដើម្បីផ្តល់ ព័ត៌មានដល់អតិថិជនទាំងអស់ឲ្យបានស្គាល់ពី Samsung Galaxy S6 និង S6 edge​ ឲ្យកាន់ តែច្បាស់។ ក្បួនដង្ហែនេះត្រូវបានធ្វើឡើងកាត់មហាវិធីធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលចេញ ដំណើរពីផ្លូវគិរីរម្យឆ្ពោះទៅកាន់ផ្សារដេប៉ូ និង ពីផ្សារដេប៉ូឆ្ពោះទៅផ្សារធំថ្មី​ និង ត្រលប់ទៅផ្លូវគិរីរម្យ ដែលជាគោលដៅចុងក្រោយ។

 image

នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យដំបូងដែលបានបង្កើតឡើងដោយក្រុមហ៊ុនសាមសុងជាមួយក្បួនដង្ហែរបស់ស្មាតហ្វូនយក្សនៃ Giant Galaxy S6 edge​​ ដែលប្រព្រឹត្តិទៅនៅវេលាម៉ោង​ ១០​ ព្រឹករហូតដល់​​ម៉ោង​ ៥:៣០ល្ងាច។​ ក្បួនដង្ហែនេះដែរត្រូវបានប្រារព្ធឡើងក្នុងគោលបំណងឆ្លើយតបទៅតម្រូវការរបស់អតិថិជនដែលចង់ស្គាល់ពីអត្ថប្រយោន៍របស់ Samsung Galaxy S6 និង S6 edge​ អោយកាន់តែច្បាស់ ក៏ដូចជាបង្ហាញឲ្យប្រជាជននៅកម្ពុជាយើងបានស្គាល់ទូរស័ព្ទមួយដែលកំពុងតែភ្ញាក់ផ្អើលពាសពេញពិភពលោកនាពេលបច្ចុប្បន្ន។​​ អតិថិជនជាច្រើនបានទទួលនូវក្រដាសចែកផ្សាយអំពីអត្ថប្រយោជន៍របស់ Samsung Galaxy S6 និង S6 edge ពីអ្នកតំណាងរបស់ក្រុមហ៊ុនសាមសុង។

 image

អតិថិជនជាច្រើនមានភាពភ្ញាក់ផ្អើល ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត របស់​ Samsung Galaxy S6 edge ដែលមានលក្ខណៈធំលើសពីធម្មតា ។ ជាមួយនឹងការសាកថ្មដែលមានលឿនជាងមុននិងថ្មកាន់បានយូរជាងមុន។ លើសពីនេះទៅទៀត Samsung Galaxy S6 និង Galaxy S6 edge  បានជ្រើសរើសយកកញ្ចក់ Corning Gorilla​ មកផលិតជារូបរាងដ៏អស្ចារ្យឡើងមក។​ កញ្ចក់ Corning Gorilla​ គឺជាកញ្ចក់ដែលមានភាពស្តែង និងធន់នឹងការបែកបាក់រួមទាំងការពារភាពឆ្កូតបានយ៉ាងល្អ។

 image

Samsung Galaxy S6 និង Galaxy S6 Edge បានធ្វើការដាក់សម្ពោធដាក់លក់ជាផ្លូវការ នៅថ្ងៃចន្ទ ទី ២០ ខែ មេសា ឆ្នាំ ២០១៥​ នេះ។ អតិថិជនទាំងអស់អាចរកទិញបាន នៅគ្រប់បណ្តា ហាងលក់ទូរស័ព្ទទាំងអស់ក្នុងប្រទេសកម្ពុជា ។ អតិថិជនជាច្រើនពាន់នាក់បានកុម្ម៉ង់ទិញទូរស័ព្ទនេះទុកជាមុនដែលធ្វើឲ្យក្រុមហ៊ុនសាមសុងរំពឹងទុកថា Samsung Galaxy S6 និង Galaxy S6 Edge នឹងអាចចាប់យកចំណែកទីផ្សារ ធំនៅក្នុងប្រទេសកម្ពុជា។