ព័ត៌មាន

រំលឹកពី ម៉ូដែល Xperia M2 Aqua អ្នកដឹងទេថាអាចហែលក្រោមទឹក{ធន់…..}

ទាញយកក្នុងល្បឿនលឿនឥតគិតថ្លៃ៖ 

IT CITY MAGAZINE ISSUE 178 FOR SEPTEMBER 2014

 

image

 

កាន់តែចាប់អារម្មណ៍ជាមួយនឹងម៉ូដែលរបស់ក្រុមហ៊ុន Sony គឺម៉ូដែល Xperia M2 Aqua រចនាមកកាន់តែមានភាពទាក់ទាញកាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ហើយរូបរាងរបស់ម៉ូដែលថ្មីនេះមានរាងស្តើង ភ្លឺរលើបរលោង មានបីពណ៌សម្រាប់ឱ្យអ្នកជ្រើររើសមានដូចជាពណ៌ខ្មៅ ពណ៌ស និងពណ៌សូកូឡា។

 

ចំពោះការប្រើប្រាស់កម្មវិធីផ្សេងៗ លោកអ្នកអាចប្រើប្រាស់កម្មវិធីជាច្រើនដែលមានភ្ជាប់មកជាមួយសុទ្ធសឹងជាកម្មវិធីដែលអាចប្រើប្រាស់ក្នងកិច្ចការប្រចាំថ្ងៃ និងការកំសាន្តយ៉ាងសម្បូរបែប។ ម៉ូដែលបានបំពាក់មកជាមួយអេក្រង់ថ្មីប្រើការ Touch ជាមួយនឹង​Multitask រហ័សទាន់ចិត្តព្រោះម៉ូដែលនេះមានប្រព័ន្ធប្រតិបត្តិការជាប្រភេទ Qualcomm® Snapdragon™  និងប្រព័ន្ធខួក្បាល Quad-core (processor)
។ ម៉ូដែល Xperia M2 Aqua ក៏មានបំពាក់មកជាមួយមុខងារជាច្រើនផ្សេងទៀតសម្រាប់ជំនួយល្បឿនក្នុងការប្រើប្រាស់ដូចជាអង្គចងចាំមានល្បឿន 1.2 GHz។  ពិសេសជាងនេះទៅទៀតម៉ូដែលនេះភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី IP65 រួមជាមួយ  IP68 មានមុខងារសំខាន់បីយ៉ាងគឺ ធន់នឹងធូលី  រងសំពាធទឹកខ្សោយដោយ IP65   និងអាចស្ថិតនៅក្រោមទឹកក្នុងជម្រៅ 1.5ម៉ែត្រ មានរយះពេលរហូតដល់ទៅ  30 នាទីដោយសារសមត្ថភាពភ្ជាប់ IP68។ កាន់តែពិសេសបន្ថែមទៀត ម៉ូដែលនេះក៏បានភ្ជាប់កាមេរ៉ាទំហំ 8មេហ្គាភិចសែល

ប្រភេទ HDR ទាញយករូបភាពបានកាន់តែច្បាស់មិនថាក្នុងលក្ខណ្ឌណាក៏ដោយជាពិសេសមានសមត្ថភាពបន្ថែមជាមួយការភ្ជាប់ប្រព័ន្ធ Exmor RS™ ។

សម្រាប់ការភ្ជាប់វិញម៉ូដែល

 image

ការភ្ជាប់បន្ថែមកាន់តែទាក់ទាញ Xperia M2 Aqua បំពាក់មកជាមួយ SmartBand ប្រព័ន្ធ Bluetooth Headset និងប្រព័ន្ធ Stereo Headset ក្នុងការចែករំលែកឯកសារផងដែរ។​ លក្ខណះពិសេសជាច្រើនដែលក្រុមហ៊ុន Sony បានបំពាក់ភ្ជាប់មកជាមួយគឺការប្រើប្រាស់នូវមុខងារនឹងកម្មវិធីសុទ្ធសឹងជាកម្មវិធីដែលគេពេញនិយម និងមានចំនួនអ្នកប្រើប្រាស់ច្រើនបានទទួលស្គាល់អំពីគុណភាពនៃប្រព័ន្ធដំណើរការនៃបច្ចេកវិទ្យាទំនើបមួយនេះ៕

 

 

image

 

អត្តបទ៖ លក្ខិណា

ទាញយកដោយឥតគិតថ្លៃក្នុងល្បឿនលឿន៖ 

IT CITY MAGAZINE ISSUE 177 FOR AUGUST 2014