ព័ត៌មាន

Huawei និង Smart ឧបត្ថម្ភ​សិក្ខាសាលា​ "ហ្វ្រេកង់​700មេហ្គាហឺតសម្រាប់បណ្តាញ LTE" សហការណ៍ជាមួយក្រសួងប្រៃសណីយ៍កម្ពុជា

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ក្នុង​នាម​ជាដៃគូយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យ​ព័ត៌មានវិទ្យា​ ក្រុមហ៊ុន Huawei បានឧបត្ថម្ភសិក្ខាសាលាមួយរួមគ្នា ជាមួយនឹងក្រុមហ៊ុន Smart ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងក្រសួងព័ត៌មាន នូវ​ចំនួន​​ហ្វ្រេកង់​ 700 មេហ្គាហឺត សម្រាប់បណ្តាញ LTE ដែល​ប្រារព្ធធ្វើនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ កាល​ពី​ថ្ងៃទី 27 ខែមេសាកន្លង​ទៅនេះ។ សិក្ខាសាលាដ៏​ធំ​​នេះ​ មាន​វត្តមាន​ចូលរួមពី​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​លោក Francois Rancy ប្រធាន​ផ្នែក​រលក​វិទ្យុ​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ លោក Shawn Yu ប្រធាននាយកដ្ឋាន​ផែន​ការ​អភិវឌ្ឍ​រលក​​វិទ្យុ និងហ្វ្រេកង់​របស់ក្រុមហ៊ុន Huawei និងលោក Mr. Thomas Hundt អគ្គ​នាយកប្រតិបត្តិការ​ក្រុមហ៊ុន Smart Axiata ប្រចាំនៅកម្ពុជា។

 image

បើ​យោងតាម ប្រសាសន៍​របស់ ​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍   កម្ពុជាបាន​លើក​ឡើង​ថា៖កត្តាចំបងទី1 ផ្អែកលើនិន្នាកាចំបងនិងឥរិយាបទអតិថិជនដែលប្រើអ៊ីនធើណិត តាមផ្ទះ និងតាមទូរសព្ទ័ដៃ អ្នកទាំងអស់គ្នាអាចសំគាល់បានថាវិស័យឌីជីថល និងទិន្និន័យធំៗ គឺបញ្ហាក្តៅ ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងសិក្ខាសាលា និង GSMA នាចុងឆ្នាំ 2015នេះ ។ កត្តាចំបងទី 2 ការសំរេចចិត្ត ស្តីអំពី WRC-12 ដើម្បីបែងចែក 694-790 Mhz ban ទៅផ្នែកសេវាកម្មទូរសព្ទ័ចល័តក្នុងតំបន់ 1 (លើកលែង aeronautical mobile) នឹងជួយបើកផ្លូវសំរាប់ការតភ្ជាប់ដោយទូលាយ និងកាន់តែរលូន នៃតំណភ្ជាប់នៃ បច្ចេកវិទ្យា 700, 800, 900 Mhz bans សំរាប់ទូរគមនាគមន៍ទូរសព្ទ័ចល័តជាអន្តរជាតិ (International Mobile Telecommunications – IMT) ។ កត្តាចំបងទី 3 ភាគលាភផ្នែកឌីជីថល គឺជាកត្តាដ៍ សំខាន់ក្នុងការជំរុញការរីកចំរើនសេដ្ឋកិច្ច និងបំពេញនូវតម្រូវការដ៍ឆាប់រហ័ស ធៀបនឹងតម្រូវការសព្វថ្ងៃនេះ។ “

image

លោក Shawn Yu ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍរលកវិទ្យុ និងហ្វ្រេកង់របស់ក្រុមហ៊ុន Huawei ក៏​បាន​លើក​ឡើង​ផង​ដែរថា៖ «APT700 គឺជាវិធីដ៏​ឆាប់​រហ័សមួយ​ដើម្បីឈ្នះ MBB នាពេលអនាគតដ៏​ខ្លី​ខាង​មុខ​ដែល​នឹងមានប្រតិបត្តិករកាន់តែច្រើនជ្រើសរើសយក APT700 ។ យើងសង្ឃឹមថា APT700 នឹងក្លាយ​ជា​ជម្រើសថ្មីនៅក្នុងទីផ្សារទូរគមនាគមន៍កម្ពុជា»។

 image

ចាប់តាំងពីការ​ដំឡើង​មាត្រដ្ឋាន​នៃរលកអាកាស APT700 MHz ទៅ​ជា​ Band 28 ដោយ 3GPP ក្រុម​ហ៊ុន​លក់បន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធ ដូចជា Huawei Qualcomm និងប្រតិបត្តិករទូទាំងពិភពលោកបានបង្ហាញការប្តេជ្ញាចិត្ត និង​ចំណាប់​អារម្មណ៍​របស់ខ្លួនជា​បន្ត​បន្ទាប់​​។ APT700 អាចផ្តល់ការ​គ្របដណ្តប់នៅ​ក្នុង​ទី​ក្រុង​ និង​ការ​ជ្រៀត​ចូល​បាន​ល្អបំផុត ដែលមានន័យថា វាជាវិធីដែលមានប្រសិទ្ធភាពស័ក្តិសម​នឹង​តម្លៃ​ក្នុង​ការ​ដោះស្រាយបញ្ហារលកវិទ្យុ​ MBB ។ បច្ចុប្បន្ននេះមានប្រតិបត្តិករចំនួន​៨ ​ដែល​បានចាប់ផ្តើម​   បណ្តាញ LTE ដោយប្រើប្រាស់កម្រិត​​ APT700 មានបណ្តាញពាណិជ្ជកម្មថ្មី១៥ នឹងចាប់ផ្តើមដំណើរការ​នៅឆ្នាំ ២០១៥ និង ការ​ដេញថ្លៃ APT700 ជាង ២០ នឹងកើតឡើងនៅទូទាំងពិភពលោក។

 image

លោក Kevin Weng អគ្គ​នាយករង​ ក្រុមហ៊ុន Huawei កម្ពុជា បាន​លើក​ឡើង​​ថា៖ «ទន្ទឹម​នឹង​​សេដ្ឋកិច្ច    កម្ពុជាកំពុង​បន្តរីកចម្រើន​ជាលំដាប់​ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ICT គឺ​សំខាន់ណាស់​ដើម្បីគាំទ្រដល់សេចក្តីត្រូវការរបស់ឧស្សាហកម្មនានា ក៏ដូចជាតម្រូវការជាលក្ខណៈ​បុគ្គល​របស់អតិថិជនយើង។ សិក្ខាសាលា​នេះ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការយល់ដឹងជាលើកដំបូង អំពី​អត្ថប្រយោជន៍ដ៏​សម្បូរបែបនៃ​ហ្វ្រេកង់កម្រិត 700 មេហ្គាហឺត» ៕

 image

image

គួរកត់សំគាល់ថា ក្នុងសិក្ខាសាលាដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលឧបត្ថម្ភដោយ ក្រុមហ៊ុន Huawei នាពេលនេះ ក្រុមហ៊ុនក៍បានដាក់តាំងបង្ហាញ និងអញ្ជើញភ្ញៀវកិត្តិយសដែលបានចូលរួមទាំងអស់ តេស្តស្មាតហ្វូនស៊េរីថ្មីៗទំនើបៗ ដូចជា HUAWEI Mate 7 (Silver/Gold), Honor 6 plus, Honor 6, Huawei G7, Huawei 4x, Huawei Y550, Huawei Holly, Huawei Y625 ។