គ្មានទូរស័ព្ទអ្នកមិនអាចទទួលការហៅចូល ឬទទួល notifications បាន ប៉ុន្តែបើគ្មានទូរស័ព្ទក៏មានមុខងារមួយចំនួនទៀតដែលអ្នកប្រើប្រាស់ទទួលបានភាពរីករាយបន្ថែម។
ព័ត៌មានមុនចុះផ្សាយពីភាពធន់របស់នាឡិការដៃ ប៉ុន្តែពេលនេះងាកមកមើលមុខងារដ៏ពិសេសរបស់វាដែលអាចប្រើប្រាស់បានដោយមិនត្រូវការនាឡិការដៃនៅក្បែរ។
អ្នកអាចកំណត់តន្រ្តីលើនាឡិការដៃទុកស្តាប់កម្សាន្តនៅពេលគ្មានទូរស័ព្ទដៃ។ លើនាឡិការដៃមានទំហំផ្ទុកទិន្ន័យ 8GB ហើយអ្នកអាចបញ្ចូលតន្រ្តីចំរៀងបានរហូតដល់ទៅទំហំ 2GB ដែលមានចំរៀងរហូតដល់ទៅ 500 បទ។ ចាក់បទចំរៀង 500 បទបានដោយសេរ៉ីក្រោយពេល Set កម្មវិធីលើទូរស័ព្ទដៃរួចរាល់។
ភ្ជាប់ Bluetooth ទូរស័ព្ទបានមិនចាំបាច់ទាល់តែមានទូរស័ព្ទក្នុងហោប៉ៅនោះទេ។ ទោះជានាឡិការដៃមិនមានរន្ធភ្ជាប់កាស ប៉ុន្តែអ្នកអាចប្រើ Bluetooth បានដោយមិនចាំបាច់ខ្វល់។
ចូលទៅក្នុងទូរស័ព្ទដៃ ដាក់ speaker ក្នុង pairing mode ហើយចូលទៅក្នុង Settings app (លើនាឡិការដៃ) > Bluetooth ហើយជ្រើសរើសក្នុង list នោះអ្នកអាចកំណត់បាន។
រើសបទចម្រៀងចាក់លេង៖ នៅពេលដែលបទចំរៀងកំណត់ហើយក្នុងការ sync និងការភ្ជាប់ជាមួយទូរស័ព្ទរួចហើយនោះនាឡិការដៃរបស់អ្នកដូចជា iPod មួយ។
លើនាឡិការដៃចូលទៅកាន់ Music app ហើយចូលទៅក្នុង Source > Apple Watch។ ដល់ចំណុចនេះ ក្នុង playlist ដែលអ្នកបាន synce គួរតែបង្ហាញលើ app របស់នាឡិការដៃ ហើយអ្នកអាចចាប់ផ្តើមចាក់តន្រ្តីបានហើយដោយពុំចាំបាច់មាន iPhone នៅក្បែរ៕
អាន៖បញ្ហារិះគន់លើ APPLE WATCH
ប្រភព៖Apple
អត្តបទ៖ក លក្ខិណា