ព័ត៌មាន

Samsung អះអាងការភ្ជាប់កាមេរ៉ាមិនបះពាល់ដល់……..

 

image

ក្រុមហ៊ុន Samsung បានលាតត្រដាងចំណុចខុសប្លែករវាងម៉ូដែលពីរទំនើបរបស់ខ្លួនជាសាធារណៈ។ ការបង្ហាញនោះ មានអ្នកប្រើប្រាស់លើកជាសំនួរ និងចំងល់ជាច្រើនទាក់ទងការភ្ជាប់កាមេរ៉ា។ ក្រុមហ៊ុនហ៊ានអះអាងថា ការបំពាក់ ឬភ្ជាប់ដើម្បីបង្កើនសមត្ថភាពកាមេរ៉ានេះទៀតសោតមិនបានជះឥទ្ថិពល ឬផ្តល់ផលប៉ះពាល់ដល់ទូរស័ព្ទ ។

 

ម៉ូដែលជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung មានលក្ខណៈពិសេសខុសគ្នាបន្តិចៗពីមួយជំនាន់ទៅមួយជំនាន់។

 

image

Samsung បានបន្ថែមកាមេរ៉ាទូរស័ព្ទទំហំ  16-មេហ្គាភិចសែល បច្ចេកវិទ្យាប្រភេទ OIS (optical image stabilization) ភ្ជាប់ LED flash  និងប្រើ  4K video recording។ ក្នុង Spec កាមេរ៉ារបស់ទូរស័ព្ទមានអ្នកប្រើប្រាស់ជាច្រើនបានលើកជាសំនួរ និងសុំការបកស្រាយពីក្រុមហ៊ុននៅពេលឆែកឃើញ Spec កាមេរ៉ារបស់ Sony ក្នុងម៉ូដែលរបស់ Samsung។ 

ទូរស័ព្ទ Galaxy S6 ជាច្រើនគ្រឿងត្រូវបាន report ពេលដែលអ្នកប្រើប្រាស់បានវាយ code ដើម្បីមើល specs  របស់កាមេរ៉ា។ សម្រាប់ម្ជាស់ទូរស័ព្ទទំនើប Galaxy S6  បានអះអាងថា ម៉ូដែលនេះបំពាក់ IMX240 របស់ក្រុមហ៊ុន Sony ដើម្បីបង្កើនសមត្ថភាពថតរូប និងគុណភាពរូបភាពកាន់តែពិសេស។

 

imageimage

ក្រុមហ៊ុន Samsung បានឆ្លើយតប និងអះអាងថា ការភ្ជាប់ បំពាក់ IMX240 របស់ក្រុមហ៊ុន Sony ក្នុងកាមេរ៉ាទូរស័ព្ទទំហំ  16-មេហ្គាភិចសែល បច្ចេកវិទ្យាប្រភេទ OIS (optical image stabilization) ភ្ជាប់ LED flash  និងប្រើ  4K video recordingsensor ផ្សេងទៀតដែលត្រូវបំពាក់លើទូរស័ព្ទនោះវាមិនបានប៉ះពាល់ ឬជះឥទ្ធពលដល់ការថតរូប ឬរូបភាព រួមជាមួយការប្រើប្រាស់ទូរស័ព្ទទេ៕

 

អត្តបទ៖លក្ខិណា 

អាន៖ប្រាំពីរយ៉ាង អ្នកអានហើយក៏ចាប់ចិត្ត LG G4

ប្រភព៖ Samsung