ព័ត៌មាន

Huawei បង្្ហាញម៉ូដែលពីរគ្រឿងបន្ថែមទៀត ដាក់លក់ជាផ្លូវការ

image

ទាញយកដោយឥតគិតថ្លែ្ក្នុងល្បឿនលឿន៖ PHONECITY MAGAZINE ISSUE 175 FOR MAY 2015

ក្រុមហ៊ុន Huawei ទើបតែដាក់បង្ហាញម៉ូដែលទំនើបទាន់សម័យចំនួនពីរគ្រឿងបន្ថែមទៀត Honor 4C និង Honor Bee ដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ។

 

ក្រុមហ៊ុន Huawei បានដាក់បង្ហាញម៉ូដែលថ្មីចំនួនពីរគ្រឿងបន្ថែមទៀតរួមជាមួយលក្ខណៈពិសេសៗមួយចំនួនត្រូវបានលាតត្រដាង។

Huawei Honor 4C បំពាក់អេក្រង់បង្ហាញទំហំ 5-អ៊ីង កម្រិតបង្ហាញ 1280 x 720 ភិចសែល។ ម៉ូដែលនេះ មានដំណើរការដោយប្រព័ន្ធដំណើរការ Hisilicon Kirin 620 (processor) មានល្បឿន 1.2GHz ។ មេម៉ូរ៉ីខាងក្នុងភ្ជាប់សមត្ថភាពទំហំ 8GB  ហើយអ្នកអាចបន្ថែមបានរហូតទៅដល់ 32GB  ដោយប្រើកាត microSD។ ក្នុងការថតយករូបភាពឱ្យកាន់តែច្បាស់ និងស្រស់ស្អាតម៉ូដែលនេះភ្ជាប់កាមេរ៉ាក្រោយទំហំ 13MP ប្រភេទ  LED flash  និងកាមេរ៉ាមុខទំហំ  5MP ។

សម្រាប់ម៉ូដែលថ្មីមួយទៀត Huawei Honor Bee មានលក្ខណៈពិសេសដូចជា៖

–       បំពាក់អេក្រង់ទំហំ 4.5-អ៊ីង ប្រើអេក្រង់បង្ហាញប្រភេទ  FWVGA LCD  កម្រិតភាពច្បាស់ទំហំ 854 x 480 ភិចសែល។

–       ប្រព័ន្ធដំណើរការប្រភេទ Spreadtrum SC7731 quad-core (processor) ល្បឿន 1.2GHz

–       អង្គចងចាំទំហំ 1GB (RAM)

–       ថាសផ្ទុកទិន្ន័យ 8GB និងអាចបន្ថែមបានរហូតដល់ទៅ 32GB  ដោយប្រើកាត microSD card

–       Honor Bee  ភ្ជាប់កាមេរ៉ាក្រោយទំហំ 8MP ប្រភេទ LED  និងកាមេរ៉ាមុខទំហំ 2MP

ម៉ូដែលទាំងពីរនេះ ភ្ជាប់ប្រព័ន្ធដំណើរការ Android 4.4 KitKat ជាមួយ Emotion UI។ ម៉ូដែលទាំងពីរនេះត្រូវបានដាក់លក់ជាផ្លូវការចាប់ពីពេលនេះទៅ៕

 

អត្តបទ៖ក លក្ខិណា

អាន៖S6 GEAR VR ប្រកាសដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះ

ប្រភព៖  Huawei