ទាញយកដោយឥតគិតថ្លៃ៖ PHONECITY MAGAZINE ISSUE 175 FOR MAY 2015
ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការក្នុងការបញ្ចេញ dock ដែលមានរូបរាងថ្មីប្លែកពីមុន។
“Lightning Dock” ទើបតែបានបញ្ចេញពីរោងចក្រផលិតរួចបញ្ចូលស្តុកកាលពីថ្ងៃទី 19 ខែឧសភា។ ឆ្នាំងសាកទូរស័ព្ទថ្មី មានលក្ខណៈជាជើងទម្របន្ថែមភាពងាយស្រួលមួយកម្រិតទៀតក្នុងការសាកថ្មទូរស័ព្ទរបស់អ្នក។ ឆ្នាំងសាកថ្មីមានជ្រុងរាងកោង ទំហំតូចល្មមងាយស្រួលដាក់សាកនៅទីកន្លែងចង្អៀត។ សម្រាប់ឆ្នាំងសាកមុនៗ មិនមានលក្ឋខណៈពិសេសដូចនេះទេ ហើយសម្រាប់ឆ្នាំងរបស់ទូរស័ព្ទ iPhone 5/6 ទាល់តែមានដុំ និងមានខ្សែរភ្ជាប់ទ់បអាចសាកបាន ។ ឆ្នាំងសាកឈ្មោះ “Lightning Dock” មានទំហំតូចជាងមុន 80% ពីឆ្នាំសាកមុនៗ ។ អ្នកក៏អាចសាកថ្មទូរស័ព្ទដោយភ្ជាប់ជាមួយកុំព្យូទ័រ ហើយក្រោយមកទៀត dock នឹងអាច sync ទូរ័ស័ព្ទលើកុំព្យូទ័របានពេលដែលអ្នកប្រើ dock ភ្ជាប់ជាមួយ USB។ កាន់តែពិសេស សូម្បីតែពេលអ្នកកំពុងសាកថ្ម សម្លេងទូរស័ព្ទរោទ៍លឺច្បាស់ ហើយអ្នកថែមទាំងអាចចំរៀងបានយ៉ាងរងំពេលកំពុងសាកថ្ម។
សរុបមក ពេលនេះឆ្នាំងសាកថ្មី សម្រាប់ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Apple ថ្មី ត្រូវបានបញ្ចូលក្នុងស្តុកហើយ និងមានឈ្មោះថា “ Lightning Dock ”៕
អត្តបទ៖ក លក្ខិណា
អាន៖ក្រុមហ៊ុន SAMSUNG មិនបោះបង់ការផលិតម៉ូដែល ACTIVE
ប្រភព៖Apple