ព័ត៌មាន

រក្សាបានទាំងភាពថ្លៃថ្នូរ និងភាពត្រជាក់ប្រកបផាសុខភាព ជាមួយនឹងបច្ចេកវិទ្យានៃម៉ាស៊ីនត្រជាក់សេរីថ្មីរបស់ សាមសុង

អានុភាពមាស៊ីនត្រជាក់ AR7500 Air ផ្តល់នូវភាពត្រជាក់កាន់តែឆាប់រហ័សដើម្បីជីវិតកាន់តែប្រសើរ

អាកាសធាតុកាន់តែក្តៅ បណ្តាលឲ្យលោកអ្នកឆាប់នឿយហត់ មួម៉ៅ និងអសមត្ថភាពក្នុងការផ្តោតអារម្មណ៍លើការងារ ទោះបីជាការងារងាយស្រួលយ៉ាងណាក្តី  អ្នកវិទ្យាសាស្ត្របានរកឃើញថា គ្រប់អាកាសធាតុ និង សំណើមប៉ះពាល់ យ៉ាងខ្លាំងដល់សុខុមាលភាព និងអារម្មណ៍របស់មនុស្ស។ 

មកទល់ពេលនេះក្រុមហ៊ុនសាមស៊ុងបានច្នៃប្រឌិតនូវម៉ាស៊ីនត្រជាក់ទំនើបថ្មីមួយដើម្បីការពារដល់ផាសុកភាពរបស់អ្នកនិងក្រុមគ្រួសារដោយផ្តល់នូវថាមពលនិងភាពរីករាយសម្រាប់ជីវិតត្រឡប់មកវិញ។ ម៉ាស៊ីនត្រជាក់ Samsung AR7500 ត្រូវបានរចនាឡើងជារាងត្រីកោណយ៉ាងពិសេសដោយមានស្លាបកង្ហារធំជាងមុនផ្តល់ថាមពលខ្លាំងក្នុងការផ្តល់ភាពត្រជាក់បានលឿន។វាមាន ទ្រង់ទ្រាយខាងក្រៅមិនធំទេប៉ុន្តែវាបានផ្តល់នូវ លទ្ធផលវិជ្ជមានយ៉ាងគាប់ប្រសើរ។

image

ម៉ាស៊ីនត្រជាក់Samsung AR7500 ប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលអាំងវីទ័រ ដើម្បីប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាព។​ វាអាចកំនត់នូវតម្រូវការសីតុណ្ហភាពដោយស្វ័យប្រវត្តិ ដែលអាចជួយសន្សំសំចៃភ្លើង និងការពារបរិស្ថាន បានយ៉ាងល្អ។ បច្ចេកវិទ្យាឌីជីថលអាំងវីទ័រ ប្រើប្រាស់ថាមពលតិច ប៉ុន្តែផ្តល់នូវផាសុកភាពបានរយៈពេលយូរ ។មិនតែប៉ុណ្ណោះ ម៉ាស៊ីនត្រជាក់ Samsung AR7500 បានភ្ជាប់មកនូវលក្ខណៈពិសេស Virus Doctor ក្នុងការ​កម្ចាត់ មេរោគ ជួយការពារគ្រួសារអ្នកឲ្យមានផាសុកភាពជាមួយនឹង បច្ចេកវិទ្យាបង្កើតថ្មី ក្នុងការបន្សុទ្ធខ្យល់ បានដល់ទៅ៩៩ភាគរយ។

image

ជាមួយការ​កម្ចាត់មេរោគ និង តម្រងកម្ចាត់ធូលី ដែលជួយឲ្យអ្នកមិនអាចប្រឈមគ្រោះថ្នាក់ទៅនឹងការឆ្លង ពីមេរោគក្នុងខ្យល់អាកាស និងអាចធ្វើឲ្យអ្នកមានប្រតិកម្ម នឹងបាក់តេរីរីក៏មេរោគផ្សេងៗ​ បូករួមទាំងមេរោគ Influenza A និង​ មេរោគ Corona –តំណាក់កាលទីមួយគឺតម្រងកម្ចាត់ធូលី តំណាក់កាលទីពីរគឺអ្នកជំនាញ​កម្ចាត់ មេរោគ។ តម្រងកម្ចាត់ធូលី​ត្រូវបានភ្ជាប់នៅខាងក្រៅនៃផ្នែកខាងលើ របស់ម៉ាស៊ីនត្រជាក់ ដើម្បីផ្តល់នូវភាពងាយស្រួល ក្នុងការថែរក្សា។ជាមួយការកម្ចាត់កម្រិតជាតិពុលបានក្នុងកម្រិតទាបបំផុត ហើយវាថែមទាំងមានការបែងចែក កម្រិតភាពត្រជាក់បាន ដល់ទៅ​ ៤ កម្រិត ដូចជា ត្រជាក់ខ្លាំង ត្រជាក់ល្មម ត្រជាក់ក្នុងកម្រិតធម្មតា និងត្រជាក់តិចៗ។

image

នៅពេលដែលបរិយាកាសក្នុងបន្ទប់អ្នកត្រជាក់ មេរោគនឹងត្រូវបានសម្អាត ហើយនោះ Samsung AR7500 នឹងត្រូវប្តូរទៅកម្រិតត្រជាក់ធម្មតាដោយស្វ័យប្រវត្តិ​ ដែលស្មើនឹងការប្រើកង្ហារ ដូច្នេះវាអាចជួយសន្សំសំចៃភ្លើង និងថវិការអ្នកបានយ៉ាងច្រើន។ ពេលដែលចូលដំណេក អ្នកអាចជ្រើសរើស Sleep Mode ដែលផ្តល់ឲ្យអ្នកនូវខ្យល់ ត្រជាក់យ៉ាងស្ងាត់​ និងស្រទន់សម្រាប់ទប់ទល់ទៅនឹងកម្រិតត្រជាក់ខ្លាំងបានរយៈពេល ៣០​ នាទី។ដើម្បីបំបាត់កង្វល់នៃកម្តៅថ្ងៃមានការកើនឡើងជារៀងរាល់ថ្ងៃ សូមជ្រើសរើសម៉ាស៊ីនត្រជាក់ Samsung AR7500​ ដើម្បីជីវិតរស់នៅរបស់អ្នកកាន់តែស្រស់ថ្លា។

image