ព័ត៌មាន

ល្បីថា iPhone 7 អេក្រង់តូចមិនធំខ្លាំងដូចពាក្យចច៉ាមអារ៉ាមទេ

 

image

ក្រុមហ៊ុន Apple បានប្រមូលផ្តុំគ្នាចាប់ផ្តើមអាជីវកម្មថ្មីផលិត iPhone 7 ប៉ុន្តែមិនសម្រាប់ដាក់បង្ហាញឆ្នាំនេះទេ។  អ្វីដែលប្លែកគឺគំនិតនៃការរចនាមានលក្ខណប្លែកពិសេសជាង iPhone 6 ។

 image

 

iPhone 7  នឹងត្រូវបានគេបំពាក់អេក្រង់ Touch Force ថ្មី និងការកំណត់ថ្មីលើប៉ូតុង Home  ប្លែកជាងមុន។ សូម្បីតែ display ថ្មីក៏ត្រូវប្រើគុណភាពដែលមានសំពាធខុសពីម៉ូដែលមុន។ Force Touch នឹងប្រើជាលក្ខណៈ input option ហើយលក្ខណៈពិសេសថ្មីនេះ វាមានលើនាឡិកា Apple Watch  និង  Retain MacBook រួចទៅហើយ។ លើតុពិភាក្សា  Force Touch គឺត្រូវសង់លើអេក្រង់លើប៉ូតុង  Home និងបង្កើនប្រសិទ្ធភាពប៉ះបញ្ជាកាន់តែរអិល។

តាមប្រព័ន្ធបណ្តាញផ្សព្វផ្សាយចចាមអារ៉ាមបានលើកឡើងថា ម៉ូដែល iPhone 7 នឹងបំពាក់អេក្រង់កាន់តែធំ ប៉ុន្តែតាមពិតម៉ូដែលនេះគេគ្រោងបំពាក់អេក្រង់ទំហំតែ 4.7- អ៊ីង ដោយបំពាក់អេក្រង់រាងកោងបន្តិចត្រឹមតែ 2.5D ប្រហាក់ប្រហែលទៅនឹងទូរស័ព្ទចិនមួយចំនួន។

 

សរុបមក អ្វីដែលក្រុមហ៊ុនសង្កត់ធ្ងន់លើម៉ូដែល iPhone 7 នោះគឺបច្ចេកវិទ្យា Touch Force ហើយអេក្រង់ទៀតសោតមិនធំដូចពាក្យចច៉ាមអារ៉ាមទេ៕

 

អត្តបទ៖ក លក្ខិណា 

អាន៖រក្សាបានទាំងភាពថ្លៃថ្នូរ និងភាពត្រជាក់ប្រកបផាសុខភាព ជាមួយនឹងបច្ចេកវិទ្យានៃម៉ាស៊ីនត្រជាក់សេរីថ្មីរបស់ សាមសុង

ប្រភព៖ Apple 

ទាញយក៖ PHONECITY MAGAZINE ISSUE 175 FOR MAY 2015