ព័ត៌មាន

ចម្លងទិន្ន័យពីទូរស័ព្ទ Android ទៅទូរស័ព្ទ iOS …ក្រុមហ៊ុន Apple……..

image

 

កាន់តែអស្ចារ្យ ហើយប្លែកមិនធ្លាប់មានពីមុនមកជាមួយកម្មវិធីផ្ទេរ ដែលអាចឱ្យអ្នកចម្លងទិន្ន័យសំខាន់ៗពីទូរស័ព្ទ Android ទៅទូរស័ព្ទប្រើ iOS ដោយប្រើតែកម្មវិធី។  ស្របគ្នាលើវេទិកាបង្ហាញ iOS 9 កាលពីថ្ងៃច័ន្ទ ក្រុម Worldwide Developer Conference បានបង្ហើបពីកម្មវិធីថ្មីមួយទៀតដែលទើបតែរចនាឡើងមានលទ្ធភាពផ្ទេរលឿនបំផុត។

 

 

ទាក់ទងនឹងកម្មវិធីថ្មី ‘Move to iOS’  ក្រុម Worldwide Developer Conference បានបង្ហើបឱ្យដឹងថា អ្នកអាចប្រើកម្មវិធី ‘Move to iOS’  ដើម្បីផ្ទេរ contacts      message history    រូបថតកាមេរ៉ា  វីដេអូរ  web bookmarks   mail accounts    calendars     wallpaper     និង  DRM-free songs  រួមជាមួយសៀវភៅជាច្រើនរបស់អ្នក។

ក្រៅពីនេះអ្នកថែមទាំងអាចបង្កើតកម្មវិធី library ដើម្បីបង្កើតការស្នើរសុំទាញយកកម្មវិធីក្នុង  App Store នៅពេលដែលអ្នកបានបន្ថែមវាលើ iTunes Wish List។ នៅពេលដែលអ្នកបញ្ចប់ការចម្លងទិន្ន័យហើយនោះ អ្នកនឹងអាចទាញយកមកវិញ (Recycle) នៅក្នុង App Store ដោយឥតគិតថ្លៃ។

សរុបមក ក្រុមហ៊ុន Apple កំពុងធ្វើការលើកម្មវិធីថ្មី​‘Move to iOS’   ដែលអាចឱ្យអ្នកផ្ទេរទិន្ន័យពីទូរ័ព្ទ Android មកទូរស័ព្ទ iOS ដោយគ្រាន់តែទាញយកកម្មវិធីពីក្នុង  App store ឥតគិតថ្លៃ៕

 

 

អត្តបទ៖លក្ខិណា 

អាន៖http://www.phonecity.com.kh/2015/06/09/apple-ios-9/

 

ប្រភព៖ Apple