ព័ត៌មាន

7 ចំណុចលេចធ្លោដែលអ្នកមិនធ្លាប់ដឹងអំពីទូរស័ព្ទដៃ Samsung Galaxy A

ជាមួយនឹងការរីកដុះដាលនៃបច្ចេកវិទ្យា អ្នកប្រើប្រាស់តែងតែផ្តោតការចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលក្រុមហ៊ុន ឬក៏ផលិតករនីមួយៗ សម្រេចបាន ប៉ុន្តែ ពេលខ្លះពួកគេក៏អាចរំលងនូវ អ្វីដែលពិសេសស្របទៅនឹងតម្រូវការពិតរបស់ពួកគេ។ ដោយសារតែ Samsung Galaxy A Series បានបង្ហាញរូបរាងតែមួយរយៈខ្លី ក៏លេចវត្តមានរបស់ Samsung Galaxy S6/ S6 Edge មកតែម្តង ទើបធ្វើឲ្យអ្នកប្រើប្រាស់ ហាក់មើលរំលងនូវលក្ខណៈ សម្បត្តិដ៏អស្ចារ្យរបស់ Samsung Galaxy A Series សមត្ថភាពខ្ពស់ ស្របនឹងតម្រូវការរបស់យុវវ័យ ចំណែកតម្លៃក៏អាចប្រកួតប្រជែងនៅលើទីផ្សារបានយ៉ាងងាយស្រួល ។

 image

សូមក្រលេកមើលទាំងអស់គ្នា ខាងក្រោមនេះ គឺជាចំណុចលេចធ្លោរបស់ Samsung Galaxy A Series ដែលអ្នកអាចនឹងមិនបានដឹង។

 ១. រាងស្លីម៖ Samsung Galaxy A3, A5, និង A7 រចនាឡើងពីតួលោហៈ រូបរាងយ៉ាងពិសេស ដែលមានកម្រាស់ស្តើងបំផុត កាលីបបំផុត សម្រាប់យុវវ័យ មានច្រើនពណ៌ និងទំហំ សម្រាប់ជ្រើសរើស។

 ២. អេក្រង់ភ្លឺច្បាស់៖ បំពាក់ដោយបច្ចេកវិទ្យាអេក្រង់ Super AMOLED និងកញ្ចក់រឹងមាំ ផ្តល់ភាពភ្លឺ ច្បាស់ពណ៌ធម្មជាតិ ទោះបីស្ថិតនៅក្រោមពន្លឺថ្ងៃយ៉ាងណាក្តី។

 ៣. កាម៉េរ៉ាភ្លឺច្បាស់ មុខងារបញ្ជាថតរូប selfie យ៉ាងទំនើប៖ Samsung Galaxy A ពិតជានឹងមិនធ្វើឲ្យ លោកអ្នកខកបំណងឡើយ ជាមួយនឹងមុខងារថតរូបដោយប្រើកាយវិការ និងស្តាយ៍ ថតរូបប្លែកៗ ជាច្រើន ជាមួយនឹងកាម៉េរ៉ាមុខភ្លឺច្បាស់ រហូតដល់ទៅ 5 មេហ្គាភិចសែល ដោយប្រើតែសម្លេង ឬ ដៃជាសញ្ញា ហើយផ្តល់នូវទំហំរូបភាពធំ ពណ៌ធម្មជាតិ ភ្លឺច្បាស់។

 ៤. ក្រាហ្វិចសម្រាប់វីដេអូ និងហ្គេម៖ ប្រសិនបើលោកអ្នក ចូលចិត្តមើលវីដេអូ និងលេងហ្គេម លើទូរស័ព្ទ ដៃ លោកអ្នកប្រាកដជា នឹងភ្ញាក់ផ្អើលចំពោះក្រាហ្វិចដ៏អស្ចារ្យ រូបភាពភ្លឺច្បាស់ ព្រមទាំងចលនា ល្អឥតខ្ចោះ គួរឲ្យជក់ចិត្ត ដែលលោកអ្នកមិនធ្លាប់ដឹង។

៥. ស៊ីមហាយប្រីត៖ លោកអ្នកអាចប្រើប្រាស់ជាមួយនឹងស៊ីមណាណូ និងស៊ីមធម្មតា ឫក៏ប្រើជាកន្លែងដាក់ម៉ែមម៉ូរីកាតប្រភេទ Micro SD ដើម្បីពង្រីកទំហំផ្ទុកឯកសារឲ្យកាន់តែធំទូលាយផងដែរ។

៦. បន្ថយការរំខានលើប្រព័ន្ធសម្លេង៖ កាន់តែអស្ចារ្យជាមួយនឹងការគ្រប់គ្រងសម្លេងបានយ៉ាង ច្បាស់ល្អ និងជួយកាត់បន្ថយសម្លេងរំខានដែលធ្វើឲ្យប៉ះពាល់ដល់ការសន្ទនារបស់លោកអ្នក

៧. ប្រព័ន្ធស្តង់ដារថ្មី សម្រាប់ការទំនាក់ទំនងសង្គមបានលឿន៖ Samsung Galaxy A3, A5 និង A7 ក៏មានភ្ជាប់ជាមួយនូវ LTE បួនប្រភេទ ដែលអាចជួយសម្រួលដល់ការបង្ហោះរូបភាព និងវីដេអូទៅលើ ប្រព័ន្ធបណ្តាញសង្គមបានយ៉ាងងាយស្រួល និងរត់ដោយ Snapdragon 615 ស៊ីភីយូ ។

 image

មិនថាជាយុវវ័យ តែបើអ្នកជាមនុស្សទាន់សម័យ Samsung Galaxy A ពិតជាជម្រើសមួយដែលអ្នកគួរពិចារណា។