ព័ត៌មាន

ពីទឹកដីសហរដ្ឋអាមេរិកដល់ ចក្រភពអង់គ្លេស Huawei P8 ទទួលបានការកោតសរសើរឆ្លងទ្វីប

គ្រាន់តែសម្ពោធនៅទីក្រុងឡុងដ៏ ឌូបៃ បាងកក និងកម្ពុជា រួចភ្លាម P8 ត្រូវបាន​គេហទំព័រ​ព័ត៌មានស្ដីពីបច្ចេកវិទ្យាជាច្រើនកោតសរសើរតៗគ្នាមិនដាច់ពីមាត់។ តួយ៉ាង​គេហ​ទំព័រទូទាំងពិភពលោកបានធ្វើតេស្តផង ថ្លឹងទម្ងន់ផង ដើម្បីចង់ដឹងពីរូបរាង និង​អានុភាព​ពិតប្រាកដរបស់កំពូលស្មាតហ្វូនមួយនេះ។ ចាប់ពី BBC ដែលជា​គេហទំព័រ​ដ៏ល្បី​រន្ទឺ​​​នៅទីក្រុងឡុងដ៏ និងគេហទំព័រ Phone Arena ដែលជាគេហទំព័រស្ដីពី ស្មាត​ហ្វូន​លំដាប់កំពូល មានអ្នកទស្សនាប្រមាណជាង ២០ លាននាក់ជារៀងរាល់ខែ និង Tech Radar ដែលជាគេហទំព័រព័ត៌មានស្ដីពីបច្ចេកវិទ្យាឈានមុខគេនៅចក្រភព​អង់គ្លេស ព្រមទាំង Tom’s Hardware ដែលជាប្រភពនៃព័ត៌មានដ៏សម្បូរបែបទាក់ទង នឹង Hardware សុទ្ធតែបានតែបានសរសេរ Review អំពី Huawei P8 យ៉ាងគ្រប់​ជ្រុង​ជ្រោយ​។

image

​ សរុបសេចក្ដីមក បើយោងគេហទំព័រល្បីៗទាំងអម្បាលមាណ Huawei P8 ត្រូវបានសន្មតជាកំពូលស្មាតហ្វូននៃសករាជថ្មីនេះយ៉ាងម័តធ្យ័តបំផុតតាមរយៈកត្តា​មួយចំនួនដូចខាងក្រោម៖

 ការរចនា

គេហទំព័រ coolsmartphone.com និង phonarena.com សុទ្ធតែយល់ឃើញថា រូបរាង​របស់ P8 មានលក្ខណៈសាមញ្ញ ភ្លឺលោង មើលទៅកាលីប ជាមួយផ្ទៃសងខាងរាបស្មើ​​ស៊ីគ្នានឹងកម្រាស់ដ៏សែនស្ដើង ដែលធ្វើឲ្យ P8 កាន់តែលេចធ្លោ។ គំនិត​ច្នៃប្រឌិត​នៅពី​ក្រោយ​រូបរាងដ៏ប្រណីតរបស់ P8​ មានប្រភពចេញពីក្របសៀវភៅ​សម័យបុរាណ ហើយរូបរាងដ៏ប្រណីតនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខសម័យថ្មី ដែលធ្វើឲ្យ P8 ក្លាយទៅជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei។   យោងតាម គេហទំព័រ coolsmartphone.com បានឲ្យដឹងថា៖ “ដូចដែលខ្ញុំបានរៀបរាប់​រួចមក​ហើយ P8 គឺជាស្មាតហ្វូនដែល​មានរាងឡូយអស្ចារ្យ…វាត្រូវបានរចនាឡើង​ពី​អាលុយ​​​មីញ៉ូម​ស្រោបជុំវិញ អេក្រង់ និងផ្នែកផ្សេងៗទៀត ដែលនេះពិតជាធ្វើឲ្យ P8 មើលទៅមាំ និងមិនងាយសឹករិករិល។”  ចំណែក phonearena.com បានផ្សព្វ​ផ្សាយ​ថា៖ “អ្វីដែលគួរ​ឲ្យភ្ញាក់ផ្អើលនៅពេលឃើញ P8 ដំបូងគឺ ការ​រចនា​ដ៏ប្រណីត​​មិនគួរ​ឲ្យ​ជឿ​។ សោភ័ណ្ឌភាពដ៏ប្រណីតរបស់ P8 ពិតជាគួរឲ្យស្ងប់ស្ងែង មិនត្រឹម​តែ​ប៉ុណ្ណោះ Huawei មានសមត្ថភាពធ្វើរឿងជាច្រើនទៀតដែលគូប្រជែងមិនអាចធ្វើបាន  ជាពិសេសគឺកាមេរ៉ា និង Flush ដែលមានផ្ទៃរាបស្មើទៅនឹងសំបកខាងក្រោយ! មិនដូចទៅនឹង​ស្មាតហ្វូនម៉ូដែលទំនើបម៉ាកផ្សេងៗទៀត ​Len កាមេរ៉ារបស់ P8 រាបស្មើ និងថតរូបបានយ៉ាងច្បាស់។​ មានន័យថាវាគ្មានគន្លាក់ ឬពកបន្តិចណាសោះឡើយ”។

 image

ដំណើរការ

P8 មិនត្រឹមតែស្អាតប៉ុណ្ណោះទេ វាថែមទាំងមានអានុភាពទៀតផង។ បំពាក់ដោយ Chipset ប្រភេទ HiSilicon, Kirin 930, P8 មានថាមពលប្រកបដោយប្រសិទ្ធភាពក្នុង​ការប្រើប្រាស់។ Processor 64-bit របស់ P8 ធ្វើឲ្យថាមពល និងល្បឿនរបស់ស្មាតហ្វូន​មួយនេះឈានមុខមួយកម្រិតទៀត។ ​ មិនត្រឹមតែប៉ុណ្ណោះ  គេហទំព័រ phonearena.com​ និង techradar.com បានបង្ហាញពីចំនុច​គួរឲ្យចាប់អារម្មណ៍​ជាច្រើនទាក់ទិននឹងដំណើរ​ការរបស់ P8។ យោងតាមគេហទំព័រ phonearena.com​ បានឲ្យដឹងថា៖ “Huawei  បានបន្តអភិវឌ្ឍអេក្រង់របស់ខ្លួន ដោយបានជ្រើសយក អេក្រង់​របស់ជប៉ុនដែលបំពាក់ដោយបច្ចេកវិទ្យា IPS-NEO សម្រាប់ P8 របស់ខ្លួន។ បច្ចេកវិទ្យាដ៏កម្រនេះ​ បានជួយធ្វើឲ្យ Contrast មានលក្ខណៈប្រសើរឡើង ដែលផ្ដល់​មក​នូវ​ភាពស្រស់ស្អាត ខ្មៅក្រឹបដូចទៅនឹងអេក្រង់ OLED ដូច្នេះដែរ។” ចំណែកគេហទំព័រ សរសើរពីទំហំ និងថ្មរបស់ P8 ថា៖ “អត្ថប្រយោជន៍នៃទំហំធំរបស់ P8 គឺវត្តមានរបស់ថ្មដែលមានថាមពលរហូតដល់ 4360mAh នៅក្នុងនោះ។ ហើយ​ស្មាត​​ហ្វូនដែលមានរាងធ្វើពីអាលុយមីញ៉ូមកម្រាស់ត្រឹមតែ 6.8mm មួយនេះ​ អាច​ឲ្យ​លោក​អ្នកប្រើប្រាស់ធម្មតារយៈពេល 2.23 ថ្ងៃ​​ ដោយគ្រាន់តែសាកថ្ម​ម្ដងប៉ុណ្ណោះ។ អ្នកប្រើប្រាស់អាចចំនេញបានពេលប្រើប្រាស់បាន 1.4 ថ្ងៃសម្រាប់ការ​សាក​ថ្មម្ដង។”

 image

កាមេរ៉ា

ថាមពលថ្មកាន់បានយូររបស់ P8 ផ្ដល់គុណប្រយោជន៍ខ្ពស់ដល់អ្នកប្រើប្រាស់​ទាំង​ឡាយ ស្របពេលដែល កាមេរ៉ារបស់​​ P8 ជាកាមេរ៉ាស្មាតហ្វូនល្អបំផុត ក្នុង​ចំណោ​ម​​​​ស្មាតហ្វូន ដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ន។ ​កាមេរ៉ារបស់​ P8 អាចផ្ដិត​យក​រូបភាព​បានច្បាស់កម្រិត DSLR និងមានមុខងារថតវីដេអូកម្រិតប្រូហ្វេសិនណល។ កាមេរ៉ារបស់P8 គឺមានភាពលេចធ្លោតែម្ដង។ យោងតាម គេហទំព័រ androidauthority.com បានឲ្យដឹងថា៖ “ កាមេរ៉ាខាងមុខរបស់ iPhone មានទំហំ អាចថតវីដេអូបាន 720p HD ប៉ុន្តែបើប្រៀបធៀបជាមួយកាមេរ៉ាមុខ wide-angle ទំហំ 8 មេហ្គាភិចសែល​​​ របស់ P8 ដែលថតរូប selfies​ បានយ៉ាងស្រស់ស្អាត នោះគឺខុសគ្នាស្រឡះតែម្ដង។”  រីឯគេហទំព័រ Stuff.com វិញបានបន្ថែមថា៖ “សូមកុំថតរូបនៅពេលដែលមានព្រះអាទិត្យនៅពីក្រោយគោលដៅរបស់អ្នក បើមិន អញ្ចឹងទេ អ្នកនឹងទទួលបានរូបភាពខ្មៅជក់មិនខានទេ ប៉ុន្តែ … នេះជាអ្វី​ដែល​យើង​ចង់បាន។ P8 នឹងធ្វើឲ្យរឿងទាំងអស់នេះងាយស្រួលជាមួយ កាមេរ៉ាទំហំ 13 មេហ្គាភិចសែល និងបច្ចេកវិទ្យារក្សាលំនឹង ព្រមទាំងមុខងារ high-contrast performance ដែលអាចឲ្យលោកអ្នកថតរូបដោយមិនចាំបាច់ប្រើជើងជំនួយ​ការមេរ៉ា ក្រោមពន្លឺថ្ងៃ ងាយស្រួលជាងស្មាតហ្វូនណាៗទាំងអស់។ ហើយរូបភាពទាំងអស់ មានទំហំធំល្មម សម្រាប់លោកអ្នកធ្វើការតម្រឹម ឬ re-frame បានយ៉ាងងាយ​ស្រួល​បន្ទាប់​ពីថតរួច។”

  image

ការភ្ជាប់ទំនាក់ទំនង និងការរស់នៅប្រចាំថ្ងៃ

ក្រៅពីមុខងារពិសេស​ទាក់ទងនឹងការរចនា និងកាមេរ៉ារបស់ P8 គេហទំព័រមួយចំនួន​ទៀត​បានរៀបរាប់ថា P8 គឺជាស្មាតហ្វូនដែលមានវិចារណញាណ ដោយសារតែ P8 មិនត្រឹមតែបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ វាថែមទាំងគិតគូរពីបរិស្ថាន​ផងដែរ។ យោងទៅតាមគេហទំព័រ BBC.com បានឲ្យដឹងថា៖ “… P8 មានមុខ​ងារ​ដ៏​ពិសេស​​មួយទៀត គឺបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតក្នុងការធ្វើ Screenshot ដោយ​ប្រើខ្នងម្រាមដៃគោះពីរដងទៅលើអេក្រង់។ នេះពិតជារបៀបធ្វើ Screenshot ដ៏លឿន និងអស្ចារ្យ។” គេហទំព័រ Tom’sHardware.com បានផ្សព្វផ្សាយថា៖ Sensor របស់​ P8  មានភាពវៃឆ្លាតបំផុត ជាពិសេសនៅពេលដែលលោកអ្នកប៉ះអេក្រង់ និងដកដៃចេញ។ Touch របស់ P8 លឿនជាងស្មាតហ្វូនដែលជាគូប្រជែងដល់ទៅ 20%។”

image

image

ចំណែក trustedreviews.com បានឲ្យដឹងថា P8និង P8 Lite គឺជាស្មាតហ្វូនដែលមាន​សក្ដានុពលបំផុតដែលអាចឈានជើងចូលក្នុងទីផ្សារចក្រភពអង់គ្លេស និងអឺរ៉ុប។ តម្លៃរបស់ P8 នៅអឺរ៉ុប​ពិតជាមានការចាប់អារម្មណ៍ខ្លាំងបំផុត បើប្រៀបធៀបជាមួយ​សមត្ថភាពដ៏អស្ចារ្យរបស់កំពូលស្មាតហ្វូនមួយនេះ។”

image

Huawei P8 មានលក់ក្នុងទីផ្សារកម្ពុជាហើយក្នុងតម្លៃប្រហែល $479 សម្រាប់ពណ៌ Titanium Grey និង $599 សម្រាប់ ពណ៌Mystic Champagne (មាស) ចំណែក ​Huawei P8 Max មានតម្លៃប្រហែល​ $629 ប៉ុន្តែ Huawei P8 Max និង Huawei P8 ពណ៌មាសនឹងចេញលក់នៅចុងខែមិថុនា ឬដើមខែកក្កដា​ខាងមុខ។