ព័ត៌មាន

Huawei P8, Samsung Galaxy S6 ឬIphone 6៖មួយណាល្អជាងគេ?

ស្របពេលដែល Samsung S6 និង iPhone 6 បានឈរជើងរាងនឹងបន្តិចនៅលើ ទីផ្សារ​​ស្មាតហ្វូនពិភពលោក ស្រាប់តែលេញចេញនូវគូប្រជែងដ៏លេចធ្លោមួយ​យ៉ាង​ក្រឡែត ចេញ​មក​បង្ហាញ​រាងដ៏ប្រណីត និងបច្ចេកវិទ្យា​កាមេរ៉ាបំលែង​ពន្លឺយ៉ាង​ទាក់ទាញ។ ហើយ​គូ​ប្រជែង​វ័យ​ក្មេង ដែលមានតម្លៃធូរថ្លៃ និងសមត្ថភាពខ្ពស់​មិនអាចមើលរំលងបានមួយនេះ ត្រូវ​បាន​ក្រុមហ៊ុន Huawei ឲ្យឈ្មោះថា កំពូលស្មាតហ្វូន P8។ តើកំពូលស្មាតហ្វូនរបស់​ P8 មាន​សមត្ថភាព​​ខ្ពស់​កម្រិតណា ប្រៀបធៀបទៅនឹងស្មាតហ្វូនពីរផ្សេងទៀត?

image

ការរចនា

កន្លងមក Galaxy S6 បានប្រកាសថា ជាស្មាតហ្វូនដែលមានរាងស្អាតជាងគេរបស់ Samsung។ ចំណែកវិញ Iphone 6 បើយើងមើលយូរៗទៅ គឺស្រដៀងទៅនឹង Iphone 3G ខុសតែពណ៌ និងកម្រាស់ប៉ុណ្ណោះ។ ចំពោះ P8 វិញត្រូវបានរចនាឡើងជាមួយ​រូបរាងបែប​ស៊ីវីល័យ​ស្រប​តាមនិន្នា​ការច្នៃម៉ូត​ស្មាតហ្វូនសម័យថ្មី ដែលមានរាងស្ដើង ស្រោប​ដោយ​អាលុយ​​មីញ៉ូម​​គុណ​ភាព​ខ្ពស់ មើលទៅភ្លឺរលោង មិនចាញ់​ស្មាតហ្វូនពីរម៉ាកផ្សេង​ទៀត​ឡើយ។​

image
P8 មានទំហំ 144.9 x 72.1 mm ឯ Galaxy S6 មានទំហំ 143.4 x 70.5 mm ស្របពេលដែល iPhone 6 មានរាងតូចជាងគេបន្តិច និងអេក្រង់ចង្អៀតបន្តិច ចំពោះទម្ងន់វិញ P8 រាងធ្ងន់ជាង​គេ ប៉ុន្តែទម្ងន់នេះមិនស្រាលពេក ហើយក៏មិនធ្ងន់ពេក ល្មមងាយស្រួលក្នុងការចាប់កាន់ មិនងាយរបូត។ Galaxy S6 មិនអាចបន្ថែមអង្គចងចាំខាងក្រៅបានទេ ហើយក៏មិនអាច​ដោះ​ថ្ម​ចេញ​បានដែរ។ ប៉ុន្តែ P8 មានកន្លែងបន្ថែម microSD កាត ដើម្បីពង្រីកអង្គចងចាំ ងាយស្រួល​ផ្ទុកឯកសារ ចម្រៀង និងវីដេអូបានច្រើន។

ផ្ទៃអេក្រង់

អេក្រង់របស់ P8 មានទំហំ 5.2 អ៊ីញ Full HD ជាមួយ រេសូលូសិន 1920 x 1080 ភិចសែល។ អេក្រង់របស់ P8 គឺធំជាងគូប្រជែងរបស់ខ្លួនបន្តិច ប៉ុន្តែ iPhone 6 មានទំហំ 4.7 អ៊ីញដែល​ជាទំហំ​ពេញ​និយមសម្រាប់អ្នកចូលចិត្តអេក្រង់តូចល្មម ចំណែកអ្នកចូលចិត្តអេក្រង់ធំល្មម P8 គឺជាជម្រើសដ៏ល្អប្រសើរ។ យ៉ាងណាមិញ អេក្រង់របស់ Galaxy S6 មានទំហំ 5.1 អ៊ីញ ដែលមាន Super AMOLED display ជាមួយ រេសូលូសិន 2K។

image

ចំណែកផ្ទៃនៃអេក្រង់ដែលអាចប្រើបានវិញ ផ្ទៃរបស់ P8 អាចប្រើបានដល់ទៅ​ 78.3% ឯ Galaxy S6 ប្រើបាន 70.8% ចំណែក iPhone បានត្រឹមតែ​ 65.8% ប៉ុណ្ណោះ។

Processor

ទូរស័ព្ទទាំង 3 ម៉ាកនេះបានជ្រើសយក Processor របស់ខ្លួនរៀងៗខ្លួន ជាជាងប្រើ​ប្រាស់​ក្រុម​ហ៊ុនផ្សេងដែលផ្ដល់សេវាផ្នែក SoC ដូចជាក្រុមហ៊ុន Qualcomm។ តួយ៉ាង P8 ជ្រើសយក Processor Kirin 930 SoC របស់ខ្លួន ដូចគ្នាទៅនឹង Samsung ដែលប្រើប្រាស់ Exynos 7 ឯ iPhone 6 វិញគឺគ្មានអ្វីក្រៅពី A8 នោះទេ។

image

Processor របស់ P8  មានទហំ 64-Bit octa-core Cortex-A53 Hisilicon Kirin 935 SoC, 2GHz ជាមួយនឹង RAM ទំហំ 3GB  ស្របពេលដែល Samsung មានទំហំ 64-Bit Exyno 7420 octa-core និង RAM ទំហំ 3GB ដូចគ្នា។ ចំណែក iPhone 6 ក៏ប្រើប្រាស់ Processor របស់ខ្លួន ទំហំ 64-Bit 1.39 GHz dual-core A8 ដែលមាន RAM ទំហំត្រឹមតែ 1GB ប៉ុណ្ណោះ។

ប្រព័ន្ធដំណើរការ (OS)

ទាំង P8 និង Galaxy S6 ប្រើប្រាស់ប្រព័ន្ធដំណើរការ Android 5.0 Lollipop។ ប៉ុន្តែស្មាតហ្វូន​ទាំងពីរ​ម៉ូដែលនេះ មាន User Interface រៀងៗខ្លួនខុសគ្នា។ P8 ប្រើ Emotion 3.1 UI ឯ Galaxy S6 ប្រើ TouchWiz UI។  ផ្ទុយទៅវិញ iPhone 6 ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 8។

image

 កាមេរ៉ា

កាមេរ៉ាក្រោយរបស់ P8 មានទំហំ13 មេហ្គាភិចសែល បំពាក់មកនូវជាមួយ LED flash ព្រម​ទាំង​ប្រព័ន្ធរក្សាលំហឹង (Optical Image Stabilization) ក្នុងពេលថត។ ក្រុមហ៊ុន Huawei បាន​អះអាងថា P8 គឺស្មាតហ្វូនដំបូងគេបំផុតក្នុងពិភពលោកដែលកាមេរ៉ាប្រើប្រាស់លំនាំ RGBW (Red, Green, Blue, White)​​ ដូចគ្នាទៅហ្នឹងកាមេរ៉ាប្រូហ្វេសិនណល។ កំពូល​ស្មាត​ហ្វូន​ P8 ក៏បំពាក់ផងដែរនូវកាមេរ៉ាមុខ ទំហំ 8 មេហ្គាភិចសែល ដែលមាន​អំណោយ​ទាន​បំផុត​ចំពោះ​ការ​ថតរូប Selfie។ អ្វីដែលគួរឲ្យកក់សម្គាល់បំផុតរបស់ P8 គឺកាមេរ៉ាថតបានច្បាស់ក្នុង​ទីងងឹត (Low light Performance) និងមុខងារពិសេស អាចថតជាប់ចលនាពន្លឺបាន (Light Painting)។ P8 មានកម្មវិធី Director Mode ដែលអាចភ្ជាប់ជាមួយកាមេរ៉ាទូរស័ព្ទប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដើម្បីថតវីដេអូពីជ្រុង 4 ផ្សេងគ្នាបាន។

ចំណែក Galaxy S6 បាននាំមកនូវជាមួយកាមេរ៉ាក្រោយ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខ 5 មេហ្គាភិចសែល។ សម្រាប់កាមេរ៉ា​ក្រោយរបស់ iPhone 6 មានទំហំ 8 camera  ដែល​បំពាក់​ដោយ iSight / Facetime HD។ ដោយកាមេរ៉ារបស់ iPhone 6 អាចដំឡើង (Upgrade) Internal Optics បាន​ដូច្នេះធ្វើឲ្យថតរូបបានស្អាត។

image

តម្លៃនិងការមានលក់នៅលើទីផ្សារ

Galaxy S6 មានពណ៌ខ្មៅ និងពណ៌ស ក្នុងតម្លែប្រហែល $610 ចំណែក iPhone 6 មានពណ៌ប្រផះ និងពណ៌មាស ក្នុងតម្លៃ $660។ ចំណែក P8 មានពណ៌ខ្មៅ និងពណ៌មាសស ក្នុងតម្លៃ $479។

image 

មួយណាល្អជាងគេ?

បន្ទាប់ពីបានដឹងពីសមត្ថភាព តម្លៃ និងការផ្ដល់ជូនពិសេសរបស់ស្មាតហ្វូនទាំង 3 នេះ តើលោកអ្នកសម្រេចចិត្តរើសយកស្មាតហ្វូនមួយណា?